រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ១០នាក់ជាក្រុមក្មេងទំនើងឈ្មោះ ក្រុមព្រែកទាល់(PT)ធ្វើសកម្មភាពឆក់ប្លន់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិត ស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបង្ក្រាបបាននិង បង្ហាញមុខជាសាធារណៈកាលពីម៉ោង៩ព្រឹកថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២៦នេះ។
ជនសង្ស័យដែលត្រូវបង្ហាញមុខ១.ឈ្មោះ ថន វិចិត្រ ភេទ ប្រុស អាយុ២១ឆ្នាំ,២.ឈ្មោះ អាត ស៊ូម៉េង ហៅ សាល ភេទ ប្រុស អាយុ១៩ឆ្នាំ,៣.ឈ្មោះ វ៉ន តុលា ភេទ ប្រុស អាយ១៨ឆ្នាំ,៤.ឈ្មោះ ផល រិទ្ធី ហៅ ធិ ភេទ ប្រុស អាយុ១៨ឆ្នាំ,៥.ឈ្មោះ ឃុន សុផល ភេទ ប្រុស អាយុ១៨ឆ្នាំ,៦.ឈ្មោះ ព្រំ វីរះ ភេទ ប្រុស អាយុ១៨ឆ្នាំ,៧.ឈ្មោះ ខុន រតនា ភេទ ប្រុស អាយុ១៨ឆ្នាំ និង៨.ឈ្មោះ ណុប ច័ន្ទរង្សី ភេទប្រុសអាយុ១៦ ឆ្នាំ។ជនសង្ស័យទាំង៨នាក់ពាក់ព័ន្ធធ្វើសកម្មភាពឆក់និងប្លន់ ។ ដោយឡែកជនសង្ស័យពីរនាក់ទៀតសមត្ថកិច្ច ពុំអោយ ស្គាល់អត្តសញ្ញាណឡើយពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀនត្រូវបានបញ្ជូនទៅកាន់មណ្ឌលកែប្រែ។
តាមលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងអនុវត្តន៍តាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង ការនគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងបញ្ជារដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង,កម្លាំង ការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលបានធ្វើការស្រាវជ្រាវបង្ក្រាបករណីឆក់និងប្លន់ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលបានហើយដឹងទៀតថាជនសង្ស័យបាន ធ្វើសកម្មភាពយ៉ាងសកម្មចំនួន០៣ ករណីនិងប្រើប្រាស់គ្រឿងញៀនផងដែរ។ ករណីទី០១.លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ជិះម៉ូតូឆក់យកខ្សែកផ្លា កទីន ទម្ងន់០១តម្លឹង០២ជី) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជ ធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ និងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀន ប្រព្រឹត្តនៅចំណុចចំណុចផ្លូវបេតុង ភូមិភូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ករណីទី០២ ៖ធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយចំហៀង ប ណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសសម្រាកនៅមន្ទីរពេទ្យ) ប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹង មានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦និងករណីទី០៣ ៖ធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ដោយប្រើដំបងឈើ, មួកសុវត្ថិភាព ដេញវាយ និងធាក់ផ្ដួលម៉ូតូជនរងគ្រោះប្លន់យកម៉ូតូម៉ាកស៊ុយហ្ស៊ីយគីនិច ពណ៌ សលឿង សេរីឆ្នាំ២០២៥ ពាក់ ផ្លាក លេខស្វាយរៀង១០-០៥៣១ នៅចំណុចមុខបុរីអ័រគីដេ ផ្លូវណតប្រ៊ីដភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែន សុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យនោះដែរសមត្ថកិច្ចរហូតម៉ូតូម៉ាក SUZUKI NEX ពណ៌ សលាយទឹកក្រូច សេរីឆ្នាំ២០២១៩ពាក់ផ្លាកលេខព្រៃវែង១០-៤៩៤៦ ចំនួន០១គ្រឿង ព្រមទាំងកូនសោសម្រាប់ដោះខ្មៅម៉ូតូមួយចំនួននិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន៕




ចែករំលែកព័តមាននេះ