Lionel Messi ផ្តល់​ភ្លើង​ខៀវ​ឱ្យ Barcelona ទិញ​យក​កីឡាករ Man Utd ម្នាក់


តាម​ប្រភព​ព័ត៌មាន Daily Star បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ពេញចិត្ត​នឹង​ឱ្យ​ថ្នាក់ដឹកនាំ​ក្លិប Barcelona ទិញ​យក​កីឡាករ Mata ពី​ក្លិប Manchester United ។

ក្រោយ​ពី​ចាញ់​ការ​ប្រកួត Champions League មក គ្រប់​គ្នា​នៅ​ក្លិប Barcelona ហាក់បីដូចជា​មាន​ស្នាម​របួស​មួយ​យ៉ាង​ធំ ។ សូ​ម្បី​តែ​កីឡាករ Messi ក៏​ត្រូវ​បាន​គេ​ស្តីបន្ទោស​ដែរដោយ​សារ​តែ​មិន​បាន​ឡើង​ធ្វើ​ជា​ម្ចាស់​ពាន Champions League ។

ក្លិប Barcelona ចង់​ធ្វើការ​ទិញ​ដូរ​កីឡាករ​ក្លិប​ផ្សេង​ៗ នៅ​ពេល​ចប់​រដូវ​កាល​នេះ ដើម្បី​ត្រៀម​ទុក​នៅ​រដូវ​កាល​ក្រោយ ។ គេ​បាន​ចាប់អារម្មណ៍​ជាមួយ​ខ្សែបម្រើ​របស់​ក្លិប Man Utd ម្នាក់ ដែល​សព្វ​ថ្ងៃនេះ​រកបាន​១៧​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍ ។ ដោយសារ​តែ​កុងត្រា​របស់​គេ​នឹង​ផុត​នៅ​ពេល​ចប់​រដូវ​កាល​នេះ ក្លិប Barca ចង់បាន​មក​លេង​នៅ​ក្លិប​របស់​ខ្លួន ។

សារព័ត៌មាន Don Balon បាន​លើក​ឡើង​ថា Messi បាន​យល់ព្រម​នឹង​ការ​គិតគូរ​របស់ Barcelona ទៅ​លើ​កីឡាករ​រូប​នេះ ។ ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា Messi សំខាន់​ណាស់​សម្រាប់ Barca ។ ដូចនេះ ការ​បើកភ្លើង​ខៀវ​របស់​គេ ពិតជា​មាន​ទម្ងន់​ណាស់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ