ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បើក​ស៊េរី​ទំនើប​ពន្លះ​​ខឿន​សួនច្បារខ្ទេច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ស្រវឹង​ជោក​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ទៅ​បុក​ខឿន​សួនច្បារ​ដាក់​បង្គោល​ប៉ា​រាស​ដែល​នៅ​កណ្តាលផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាង​មុខ​អគារ​កាំ​កូ​ស៊ី​ធី តាម​បណ្តោយ​ផ្លូវ​បុរី​អង្គរ​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​។…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ស្រវឹង​ជោក​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ទៅ​បុក​ខឿន​សួនច្បារ​ដាក់​បង្គោល​ប៉ា​រាស​ដែល​នៅ​កណ្តាលផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាង​មុខ​អគារ​កាំ​កូ​ស៊ី​ធី តាម​បណ្តោយ​ផ្លូវ​បុរី​អង្គរ​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជា​ជនជាតិ​ចិន​បើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស្ស័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២L-១៧៨១ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ក្នុង​ទិស​ដៅ​ដៅ​ពី​ត្បូង​ទៅ​ជើង និង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​រថយន្ត​នោះ​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​បុក​ខឿន​សួនច្បារ​បង្គោល​ដាក់​ប៉ា​រាស​ដែល​នៅ​ចំ​កណ្ដាលផ្លូវ​ទំហំ​ប្រមាណ​២​ម៉ែត្រ​៤​ជ្រុង បណ្ដាល​ឲ្យ​បែកបាក់​រង​ការ​ខូចខាត​អស់​ពាក់កណ្ដាល​។

តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ថា ចំណែកឯ​រថយន្ត​បង្ក​បាន​រង​ការ​ខូចខាត​បែក​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង ពេល​នោះ​អ្នកបើកបរ​បាន​បើករថយន្ត​ទៅ​ឈប់​អែប​ចិញ្ចើម​ផ្លូវ​រួច​ក៏​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​ដែល​រង​ការ​ខូចខាត​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ រួច​ក៏​បាន​ទាក់ទង​ហៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ​នោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ