ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​បុរស​ម្នាក់​ត្រូវ​រថយន្ត​ជា​ច្រើន​គ្រឿង​កិន​ត្រង់​ចំណុច​ស្តុ​ប​ផ្សារ​ដើម​គ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនអនាថា និង​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​បាន​ដើរទៅ​ដេក​នៅ​កណ្តាលផ្លូវ ចៃដន្យ​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​មើល​មិនឃើញ​ក៏​បាន​កិន​ពីលើ បណ្តាល​អោយ​ជន​រង​គ្រោះ​រង​របួស​បែកក្បាល​ហូរ​ឈាម​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​រ​ពេទ្យ ។ ហេតុការណ៍​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនអនាថា និង​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​បាន​ដើរទៅ​ដេក​នៅ​កណ្តាលផ្លូវ ចៃដន្យ​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​មើល​មិនឃើញ​ក៏​បាន​កិន​ពីលើ បណ្តាល​អោយ​ជន​រង​គ្រោះ​រង​របួស​បែកក្បាល​ហូរ​ឈាម​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​រ​ពេទ្យ ។

ហេតុការណ៍​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ស្តុ​ប​ចេ​ន​ឡាន ផ្សារ​ដើម​គ ផ្លូវ​ព្រះ​មុនី​រ៉េ​ត កែង​នឹង​ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

បុរស​រង​គ្រោះ​ដែល​ស្លាប់​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​ប្រជាពលរដ្ឋ​អះអាង​ថា ជា​ជនអនាថា​និង​មាន​សតិ​ប្រក្រតី ។

តាម​ប្រភព​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ពួក​គាត់​តែងតែ​សង្កេត​ឃើញ​បុរស​រង​គ្រោះជា​ជនអនាថា និង​មាន​សតិ​មិន​ប្រក្រតី​ខាងលើ​តែងតែ​ដើរទៅ​មក​ៗ​នៅ​ចំណុច​ស្តុ​ប​ផ្សារ​ដើម​គរ​នេះ ហើយ​ជួនកាល​បុរស​រង​គ្រោះ​ម្នាក់​នោះ​តែងតែ​ទៅ​អង្គុយ និង​ដេក​ក​ណ្កា​ល​ផ្លូវ​ជា​ញឹកញាប់ ដោយ​ឃើញ​បែប​នេះ ពួក​គាត់​ក៏បាន​ទៅ​ដេញ​ចេញ កុំ​អោយទៅ​ដេក និង​អង្គុយ​កណ្ដាលផ្លូវ ក្រែង​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​មក​ដល់​វេលា​យប់​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​ខាងលើ​ក៏​បាន​ដើរទៅ​អង្គុយ​និង​ដេក​នៅ​កណ្តាលផ្លូវ​ត្រង់​ចំណុច​ខាងលើ ស្រប​ពេល​នេះ​ដែរ ក៏​ឃើញ​មាន​រថយន្ត​ស៊េរី​ទំនើប​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​មើល​មិនឃើញ ក៍បាន​កិន​លើ​បុរស​រង​គ្រោះ ជា​បន្តបន្ទាប់​ចំនួន​៣​គ្រឿង បណ្ដាល​អោយ​ជន​រង​គ្រោះ​រង​របួស​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្តូកស្តឹង​តែ​ម្តង ។ ដោយឡែក​នៅ​ពេល​ដែល​កិន​មនុស្ស​រួច​ហើយ រថយន្ត​ក៏​បាន​បន្ថែម​ល្បឿន​បើក​គេច​បាត់​ស្រមោល​អស់ ។

បន្ទាប់​ពី​កើតហេតុ ត្រូវ​បាន​សមត្ថកិច្ច​ទំនាក់ទំនង​ហៅ​រថយន្តសង្គ្រោះ​មក​ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ តែ​ជា​អកុសល​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាត់ចែង​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា​ដើម្បី​ធ្វើការ​បូជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ