ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ស៊ី​រី​និង​ពួក​ជី​ហា​ដ​ស្លា.ប់​ច្រើន​នាក់

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ អង្គការក្រៅរដ្ឋាភិបាល​មួយ​រាយការណ៍ ​កាលពី​ថ្ងៃ​ទី​១៣​ឧសភា​ថា យុទ្ធ​ជន​យ៉ាងតិច​៤២​នាក់​បាន​ត្រូវ​ស្លាប់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ នៃ​ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ស៊ីរី​ និង​ពួក​ជី​ហា​ដ នា​ភាគ​ពាយ័ព្យ​ស៊ី​រី​ជាទី​លាន​នៃ​ការ​ផ្ទុះ​ឡើង​វិញ​នៃ​ការ​ប្រយុទ្ធ​គ្នា ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​។…

ប្រទេស​ស៊ី​រី ៖ អង្គការក្រៅរដ្ឋាភិបាល​មួយ​រាយការណ៍ ​កាលពី​ថ្ងៃ​ទី​១៣​ឧសភា​ថា យុទ្ធ​ជន​យ៉ាងតិច​៤២​នាក់​បាន​ត្រូវ​ស្លាប់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ នៃ​ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ស៊ីរី​ និង​ពួក​ជី​ហា​ដ នា​ភាគ​ពាយ័ព្យ​ស៊ី​រី​ជាទី​លាន​នៃ​ការ​ផ្ទុះ​ឡើង​វិញ​នៃ​ការ​ប្រយុទ្ធ​គ្នា ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​។

របប​លោក​បា​ចា​អាល់​អាសា​ដ​និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី បាន​បង្កើន​ចាប់តាំងពី​ដំណាច់​ខែមេសា​មក នូវ​ការ​ទម្លាក់​គ្រាប់បែក​និង​ការ​បាញ់​ផ្លោង​យ៉ាង​ខ្លាំងក្លា ប្រឆាំង​ខេត្ត​អុី​ដ​លី​ប​និង​បណ្ដា​ដែនដី​ដែល​ពួក​ឧទ្ទាម​កាន់កាប់ ព្រមទាំង​តំបន់​ដែល​ត្រួតត្រា​ដោយ​ក្រុម ​HAYAT TAHRIR AL-CHAM ជា​អតីត​សាខា​អាល់​កៃ​ដា​នៅ​ស៊ីរី ព្រមទាំង​ក្រុម​ជី​ហា​ដ​ឯទៀត​ៗ​។

​យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH​ថា រវាង​ពី​ថ្ងៃ​ទី​១២​មក​ទី​១៣​ឧសភា ការ​ប្រយុទ្ធ​គ្នា​រវាង​របប​ស៊ី​រី និង​ពួក​ជី​ហា​ដ​បាន​កើត​មាន​ក្នុង​តំបន់​មួយ​នា​ភាគ​ឦសាន​ខេត្ត LATTAQUIE​ជាប់​ខេត្ត​អុី​ដ​លី​ប​។ ប្រភព​​ដដែល​និយាយ​ទៀត​ថា ពួក​ជី​ហា​ដ​យ៉ាងតិច​២៥​នាក់​និង​ទាហាន​ស៊ី​រី​១៧​នាក់​បាន​ត្រូវ​ស្លាប់​។

របប​ស៊ី​រី ​និង​រុ​ស្ស៊ី​ក៏​ធ្វើ​ផង​ដែរ​នា​ថ្ងៃ​ទី​១៣​ឧសភា នូវ​ការ​វាយប្រហារ​តាម​អាកាស ក្នុង​តំបន់​ផ្សេង​ៗ​ដែល​មាន​ទីតាំង​របស់​ពួក​ជី​ហា​ដ​។ រួច​នា​វេលា​យប់​ថ្ងៃ​នោះ​ពួក​ជី​ហា​ដ​និង​សម្ព័ន្ធមិត្ត បាន​ធ្វើការ​វាយបក​វិញ ដោយ​បាញ់កាំភ្លើង​ធំ​ធុន​ធ្ងន់ ទៅ​លើ​ទីតាំង​ជា​ច្រើន​នៃ​របប​ស៊ី​រី នា​ភាគ​ខាងជើង​ខេត្ត​ហា​ម៉ា ជា​ការ​ចាប់​ផ្ដើម​ការ​ប្រយុទ្ធ​គ្នា​តាម​ជើង​គោក​យ៉ាង​សាហាវ​។ ពួក​ឧទ្ទាម​និយាយ​ថា យើង​ធ្វើការ​វាយបក​ដើម្បី​ដណ្ដើម​យក​វិញ បណ្ដា​ទីតាំង​ដែល​កងទ័ព​ស៊ី​រី​វាយ​យក​បាន​នា​ពេល​មុន​នេះ​។

រវាង​ដំណាច់​ខែមេសា​និង​ថ្ងៃ​ទី​៩​ឧសភា ការ​ទម្លាក់​គ្រាប់បែក​លើ​ភាគ​ខាងត្បូង​នៃ​ខេត្ត​អុីដ​លី​ប និង​ភាគ​ខាងជើង​នៃ​ខេត្ត​ហា​ម៉ា​បាន​ជំរុញ​ឲ្យ​មនុស្ស​ប្រមាណ​ជា​១៨០.០០០​នាក់​រត់​ភៀសខ្លួន​។ OSDS​អះអាង​ម្យ៉ាងទៀត​ថា​ជន​ស៊ី​វិល​យ៉ាងតិច​១១៩​នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​អំពើ​ហិង្សា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ