ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម ចិន​តបត​វិញ​ការ​ដំឡើង​ពន្ធ​របស់​អា​មេ​រិ​ក

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក បាន​បង្ហាញ​យ៉ាង​ច្បាស់​កាលពី​ថ្ងៃ​ទី​១៣ ​ឧសភា ជាមួយ​ការ​ប្រកាស​ពី​ការ​សងសឹក​វិញ​របស់​ចិន ចំពោះ​ការ​ដំឡើង​ពន្ធគយ​ដ៏​ខ្ពស់​របស់​លោក​ដូ​ណា​ល់​ត្រាំ ចំពោះ​បណ្ដា​ផលិតផល​នាំ​ចូល​ពី​ចិន​។ ទោះបី​យ៉ាងណា​លោក​ត្រាំ​បង្ហាញ​ពី​ក្ដី​សង្ឃឹម​ដោយ​លើក​ពី​ការ​ជួប​គ្នា​ប្រកបដោយ​ផ្លែផ្កា ជាមួយ​សម​ភាគី​ចិន​លោក​ស៊ី​ជី​ន​ពីង​។…

សហរដ្ឋអាមេរិក​-​ចិន ៖ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក បាន​បង្ហាញ​យ៉ាង​ច្បាស់​កាលពី​ថ្ងៃ​ទី​១៣ ​ឧសភា ជាមួយ​ការ​ប្រកាស​ពី​ការ​សងសឹក​វិញ​របស់​ចិន ចំពោះ​ការ​ដំឡើង​ពន្ធគយ​ដ៏​ខ្ពស់​របស់​លោក​ដូ​ណា​ល់​ត្រាំ ចំពោះ​បណ្ដា​ផលិតផល​នាំ​ចូល​ពី​ចិន​។ ទោះបី​យ៉ាងណា​លោក​ត្រាំ​បង្ហាញ​ពី​ក្ដី​សង្ឃឹម​ដោយ​លើក​ពី​ការ​ជួប​គ្នា​ប្រកបដោយ​ផ្លែផ្កា ជាមួយ​សម​ភាគី​ចិន​លោក​ស៊ី​ជី​ន​ពីង​។

លោក​ត្រាំ​ថ្លែង​ថា យើង​នឹង​ជួប​គ្នា​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​របស់​G20​នៅ​ជប៉ុន នា​ដំណាច់ខែ​មិថុនា​ខាង​មុខ​នេះ​។ នោះ​ប្រហែលជា​ការ​ជួប​គ្នា​ដែល​មាន​ផ្លែផ្កា​បំផុត​មួយ​។ លោក​ត្រាំ​អះអាង​ម្យ៉ាងទៀត​ថា ពុំ​ទាន់​មានការ​សម្រេច​ណាមួយ​ត្រូវ​បាន​ប្រកាន់​យក ពី​ការ​ដាក់​ពន្ធគយ​បន្ថែម​ជាយថាហេតុ លើ​ស្ទើរ​ទាំងអស់​នៃ​ផលិតផល​នាំ​ចូល​មក​ពី​ចិន​នៅឡើយ​។

កាលពី​ថ្ងៃ​ទី​១៣​ឧសភា រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ថា ពន្ធគយ​នឹង​ត្រូវ​ដំឡើង​ចាប់ពី​ថ្ងៃ​ទី​១​មិថុនា​ទៅ ពី​១០%​ដល់​២០%​ឬ​អាច​រហូត​ដល់​២៥%​លើ​ទំនិញ​អា​មេ​រិ​ក​ទាំងមូល ដែល​យកពន្ធ​រួច​ហើយ​។ បែប​នេះ​នាំ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​មានការ​ធ្លាក់​ចុះ​ថ្មី​មួយ​។

ការ​ចរចា​ថ្មី​ៗ​ដែល​សំដៅ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ទ្វេភាគី បាន​បញ្ចប់​កាលពី​ស​ប្ដា​ហ៍​មុន​នៅ​ក្រុង​វ៉ា​សិ​ុ​ន​តោន ដោយ​ពុំ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ឡើយ​។ សម្រាប់​ពេល​នេះ​ភាគី​ទាំង​២​បាន​អំពាវនាវ​បន្ត​ការ​ចរចា​។ រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក លោក​STEVEN MNUCHIN​ថ្លែង​នា​ថ្ងៃ​ទី​១៣​ឧសភា​ថា យើង​នឹង​បន្តការងារ​តាម​កាលបរិច្ឆេទ​ដែល​បាន​កំណត់ សម្រាប់​ការ​ចរចា​ថ្មី​ៗ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​ប៉េ​កាំង​។

សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃ​ទី​១០​ឧសភា​ទៅ​បាន​យកពន្ធ​គយ​ដល់​ទៅ​២៥%​លើ​បណ្ដា​ផលិតផល​នាំ​ចូល​ពី​ចិន ដែល​តំណាង​ឲ្យ​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ​។ ដើម្បី​រក្សា​ការ​គាបសង្កត់ នី​វិធី​ដើម្បី​ដំឡើង​ពន្ធគយ​លើ​ស្ទើរតែ​គ្រប់​ផលិតផល​ចិន ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា​៥៤០​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​លើក​ឡើង​។

ក្រុង​ប៉េ​កាំ​ង​បាន​បញ្ចេញ​ប្រតិកម្ម​ថា ចិន​សង្ឃឹម​ដែល​អា​មេ​រិ​ក​នឹង​វិល​មក​ដើរ​លើ​ផ្លូវ​ត្រឹមត្រូវ​វិញ ក្នុង​ការ​ចរចា​គ្នា​ខាង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ទ្វេភាគី​។ រដ្ឋាភិបាល​ចិន​បាន​គំរាម​រួច​ហើយ​ធ្វើការ​សងសឹក​ចាំបាច់​នានា​វិញ​។ ចាប់ពី​ថ្ងៃ​ទី​១​មិថុនា​ទៅ​ចិន​ដំឡើង​ពន្ធគយ​ខ្ពស់ លើ​បណ្ដា​ផលិតផល​អា​មេ​រិ​ក​វិញ​

ក្រសែភ្នែក​បាន​បាញ់​ទៅ​រក​លោក​ដូ​ណា​ល់​ត្រាំ​ដែល​បង្ហាញ​ជា​ពិសេស ពី​ការ​គំរាមកំហែង​កាលពី​ថ្ងៃ​ទី​១៣​ឧសភា មុន​ការ​ដំឡើង​ពន្ធគយ​ខ្ពស់ សម្រេច​ដោយ​ក្រុង​ប៉េ​កាំ​ង​។ លោក​ត្រាំ​ថា​ចិន​មិន​ត្រូវ​មានការ​តបត​វិញ​ឡើយ ដែល​បែប​នោះ​វា​នឹង​គ្រាន់តែ​ជា​ការ​បំពុលបរិយាកាស​ថែម​ប៉ុណ្ណោះ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​GENG SHUANG​អះអាង​នា​ថ្ងៃ​ទី​១៣​ឧសភា​ថា ឥត​ប្រយោជន៍​ទេ​ចិន​នឹង​មិន​ចុះ​ញ៉ម​ដាច់ខាត ចំពោះ​ការ​គាបសង្កត់​ណាមួយ​ពី​ខាងក្រៅ​។ យើង​បាន​ប្ដេជ្ញា​ចិត្ត​ហើយ​យើង​មាន​សមត្ថភាព​ក្នុង​ការ​ការពារ​សិ​ទ្ទិ​របស់​យើង​និង​បណ្ដា​ផលប្រយោជន៍​ស្របច្បាប់​របស់​យើង​។ យើង​ធ្លាប់​លើក​ឡើងជា​ច្រើន​លើក​ថា​ការ​បន្ថែម​ពន្ធគយ​ពុំ​អាច​ដោះស្រាយ​បញ្ហា​ណាមួយ​បាន​ឡើយ​។

មុន​ការ​ប្រកាស​ពី​វិធានការ​តបត​វិញ​ថ្មី​ចំពោះ​ការ​ដំឡើង​ពន្ធ​របស់​អា​មេ​រិ​ក ចិន​បាន​អនុវត្ត​រួច​ហើយ ការ​យកពន្ធ​លើ​ស្ទើរតែ​គ្រប់​ទំនិញ​នាំ​ចូល​មក​ពី​អា​មេ​រិ​ក ពោល​ប្រមាណ​ជា​១១០​ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំនេះ បន្ថែម​លើ​ពន្ធ​ប្រចាំឆ្នាំ​១២០,៣៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​។ លោក​ត្រាំ​ប្រកាស​នា​ថ្ងៃ​ទី​១៣​ឧសភា​ថា រដ្ឋាភិបាល​របស់​លោក គ្រោង​បញ្ចេញ​ប្រាក់​ប្រមាណ​ជា​១៥​ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​បណ្ដា​កសិករ​អា​មេ​រិ​ក ក្នុង​ការ​ប្រឈម​មុខ​នឹ​បណ្ដា​វិធានការ​តបត​ខាង​ពាណិជ្ជកម្ម​របស់​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ