ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ខឹង​អា​មេ​រិ​ក​ចាប់​នាវា​ខ្លួន

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​ថ្លែង​កាលពី​ថ្ងៃ​ទី​១៤​ ឧសភា​ថា ការ​ចាប់​នាវា​ដឹក​ទំនិញ​១​គ្រឿងក្នុង​ចំណោម​នាវា​ដឹក​ទំនិញ​ទាំងឡាយ​របស់​ប្រទេស​នេះ​ដោយ​អា​មេ​រិ​ក គឺជា​អំពើ​ខុសច្បាប់​មួយ​ហើយ​ផ្ទុយ​ទៅ​នឹង​ស្មារតី នៃ​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន​ និង​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​។…

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​ថ្លែង​កាលពី​ថ្ងៃ​ទី​១៤​ ឧសភា​ថា ការ​ចាប់​នាវា​ដឹក​ទំនិញ​១​គ្រឿងក្នុង​ចំណោម​នាវា​ដឹក​ទំនិញ​ទាំងឡាយ​របស់​ប្រទេស​នេះ​ដោយ​អា​មេ​រិ​ក គឺជា​អំពើ​ខុសច្បាប់​មួយ​ហើយ​ផ្ទុយ​ទៅ​នឹង​ស្មារតី នៃ​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន​ និង​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​។

ក្រសួងយុត្តិធម៌​អា​មេ​រិ​ក​ប្រកា​ល​កាលពី​ស​ប្ដា​ហ៍​មុន ពី​ការ​ចាប់​នាវា​ដឹក​ទំនិញ​១​គ្រឿង របស់​កូរ៉េ​ខាងជើង ដែល​សង្ស័យ​នាំ​ចូល​ធ្យូងថ្ម ដោយ​រំលោភ​បំពាន​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​និង​របស់​អ​.​ស​.​ប​។

នាវា​ចំណុះ​១៧.០៦១​តោន​មានឈ្មោះ​ថា​WISE HONEST ជានា​វា​សំខាន់​មួយ​ក្នុង​ចំណោម​នាវា​ដឹក​ទំនិញ​របស់​កូរ៉េ​ខាងជើង ត្រូវ​ចាប់តាំងពី​ខែមេសា​ឆ្នាំ​២០១៨​មក ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងការបរទេស​កូរ៉េ​ខាងជើង បាន​បរិហារ​ដំណោះស្រាយ​អ​.​ស​.​ប​ដែល​អា​មេ​រិ​ក​យក​ប្រើ​ថា ជា​ការ​រំលោភ​បំពាន​លើ​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​ស្នើ​ឲ្យ​ប្រគល់​នាវា​នោះ​មក​ឲ្យ​កូរ៉េ​ខាងជើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ