ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Dani Alves ថា Messi នៅ​តែ​ជា​កីឡាករ​ដែល​ប៉ះ​មិន​បាន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​ខ្សែការពារ​របស់​ក្លិប​អ្នកមាន​បុណ្យ Dani Alves ថា Lionel Messi នៅ​តែ​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​នៅ​លើ​លោក…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​ខ្សែការពារ​របស់​ក្លិប​អ្នកមាន​បុណ្យ Dani Alves ថា Lionel Messi នៅ​តែ​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​នៅ​លើ​លោក ទោះបីជា Barcelona ចាញ់ Liverpool 4-0 នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​ពីរ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League​ ។

ម្ចាស់​ពាន Ballon d’Or Messi បាន​លេង​លើ​តារាង​យ៉ាង​ល្អ កាលពី​ប្រកួត​ជើង​ទី​មួយ​ជាមួយនឹង Liverpool កាលពី​ថ្ងៃ​អង្គារ ដោយ​បញ្ចប់​ជាមួយនឹង​លទ្ធផល 3-0​។ តែ​ពេល​មក​ដល់​ជើង​ទី​ពីរ ខាង​ហង្ស​ក្រហម​ស៊ី​វិញ​ទាំង​រោម ជាមួយនឹង​លទ្ធផល 4-0 ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​បន្ទោស​ទៅ​លើ Messi ថា​មិន​បាន​ជួយ​ក្រុម​ ។

អតីត​កីឡាករ Alves ដែល​ឈ្នះ​ពាន Champions League ជាមួយនឹង Barcelona ៣​ដង ក្នុង​កំឡុង​រដូវ​កាល ២០០៨-១៦ ជឿជាក់​ថា​ការ​ផ្លាស់​ប្តូរ​របៀប​លេង​របស់​ក្លិប​នេះ គឺជា​អ្វី​ដែល​ធ្វើ​ឱ្យ​ក្រុម​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ ។

លោក​បាន​ប្រាប់​ទៅ​កាន់ ESPN ថា​៖ «​នៅ​ពេល​ខ្ញុំ​ឃើញ Barca ពេល​នេះ​កំពុង​ទិញ​កីឡាករ​ថ្មី​ៗ ខ្ញុំ​អាច​ដឹង​ថា ពួក​គេ​បាន​ផ្លាស់​ប្តូ​រគោល​ការ​បន្តិចបន្តួច​មិន​ដូច​មុន​។ Barca ចង់​អភិវឌ្ឍ​កីឡាករ​។ ពួក​គេ​មិន​បាន​ផ្លាស់​ប្តូរ​របៀប​ទិញ​កីឡាករ​ទេ ។ តែ​យើង​ឃើញ​ថា ពួក​គេ​ទិញ​ដូរ​កីឡាករ​ច្រើន​ពេក​នៅ​លើ​ទីផ្សារ​»​។

គេ​បាន​បន្ត​ទៅ​ដល់​ការ​លើក​សរសើរ​ពី Messi ថា​៖ «​ខ្ញុំ​នៅ​តែ​គិត​ថា គេ​គឺជា​កីឡាករ​បាល់ទាត់​ដែល​ខ្លាំង​ប៉ះ​មិន​បាន​ដដែល ព្រោះតែ​អ្វី​ដែល​គេ​បាន​លេង​នៅ​លើ​តារាង​។ បើ​ទោះបីជា រឿង​ខ្លះ​កើតឡើង​មិន​ដូច​ការ​គិត Leo នៅ​តែ​អាច​ទប់ទល់​បាន​ តែ​ការ​លេង​បាល់ គឺជា​បន្ទុក​របស់​កីឡាករ​គ្រប់​រូប​។ ទាំង Ronaldo, Messi និង Neymar សុទ្ធតែ​ត្រូវ​គេ​បន្ទោស​ពេល​ទាត់​ចាញ់ និង សរសើរ​មិន​ដាច់​ពី​មាត់​ពេល​ដែល​ក្រុម​ឈ្នះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ