ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep Guardiola មិន​ត្រឹមតែ​ជួយ Man City លើក​ពាន​ថែម​ទាំង​វ៉ា​ដាច់ Mourinho ទៀត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Express បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ Pep Guardiola ពេល​នេះ បាន​ស៊ីដាច់​គូប្រជែង Jose Mourinho…

តាម​ប្រភព​ព័ត៌មាន Express បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ Pep Guardiola ពេល​នេះ បាន​ស៊ីដាច់​គូប្រជែង Jose Mourinho ជាមួយនឹង​ចំនួន​ពាន​ដែល​បាន​ឈ្នះ ។ ពាន Premier League នៅ​រដូវ​កាល​នេះ គឺជា​ពាន​លើក​ទី​ប្រាំ​របស់ Guardiola ដែល​បាន​ឈ្នះ​ពេល​ដឹកនាំ Man City ។

លោក Pep ក៏​បាន​នាំ​ក្រុម​ទាំងមូល​ឈ្នះ​ពាន​លី​គ​ពីរ រួម​មាន Community Shield និង Premier League រដូវ​កាល​មុន ។ លោក​អាច​នឹង​ឈ្នះ​ពាន​ទី​ប្រាំមួយ ជាមួយនឹង Man City នៅ​ចុង​ស​ប្តា​ហ៍​នេះ ប្រសិនបើ​ឈ្នះ Watford ក្នុង​ការ​ប្រកួត FA Cup វគ្គ​ផ្តាច់ព្រ័ត្រ​នៅ Wembley ។

គ្រូបង្វឹក​រូប​នេះ​បាន​ឈ្នះ​ពាន ១៤​ដង ជាមួយនឹង Barcelona និង ៧​ដង​ពេល​ដឹកនាំ​ក្លិប Bayern Munich ។ ពាន Premier League ឆ្នាំ​នេះ បាន​នាំ​ឱ្យ​លោក Pep ឈ្នះ លោក Mourinho ដោយ​បាន​ជាប់​លេខ​លំដាប់​ទី​៥ ក្នុង​ចំណោម​គ្រូបង្វឹក​ដែល​បាន​ពាន​ច្រើន​ជាងគេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រូបង្វឹក​ដែល​ឈ្នះ​ពាន​លើ​លោក Pep មាន​ដូច​ជា លោក Alex Ferguson បាន​៤៩​ពាន លោក Mircea Lucescu បាន​៣២​ពាន លោក Veleriy Lobanovskyi បាន​៣០​ពាន និង លោក Ottmar Hitzfield ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ