ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​២០​ថ្ងៃ​គត់​​ ក្នុងការបំបែក​សំណុំរឿង​ឃាត​កម្មនេះ..!

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្នងការ​នគរបាល​ខេត្តបាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ប្រើ​ពេល​២០​ថ្ងៃ​គត់ក្នុង​ការ​បំបែកសំណុំរឿង​ឃាតកម្ម ដែល​បាន​កើតឡើង​កាលពី​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​កន្លង​ទៅ​នៅ​ស្រុក​កែវ​សីមា ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​នាំ​ខ្លួន​ទៅធ្វើ​ត្រាប់​ឡើង​វិញ​នៅ​កន្លែង​កើតហេតុ ស្ថិត​ក្នុងភូមិ​ក្មូ​ម ឃុំ​ស្រែ​ឈូក…

ខេត្តមណ្ឌលគិរី ៖ ស្នងការ​នគរបាល​ខេត្តបាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ប្រើ​ពេល​២០​ថ្ងៃ​គត់ក្នុង​ការ​បំបែកសំណុំរឿង​ឃាតកម្ម ដែល​បាន​កើតឡើង​កាលពី​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​កន្លង​ទៅ​នៅ​ស្រុក​កែវ​សីមា ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​នាំ​ខ្លួន​ទៅធ្វើ​ត្រាប់​ឡើង​វិញ​នៅ​កន្លែង​កើតហេតុ ស្ថិត​ក្នុងភូមិ​ក្មូ​ម ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ។ លោកស្នងការ​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​ភ្លាម សមត្ថកិច្ច​មិន​ទាន់​ឃាត់ខ្លួន​ជនសង្ស័យ​ទេ គ្រាន់តែ​កំណត់​មុខសញ្ញា​ជាក់លាក់ ។

បន្ទាប់​មក សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ពី​បទ​លាក់​ទុក​អាវុធ​ខុសច្បាប់​។ លុះ​ក្រោយ​ពី​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ទើប​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ខ្មាន់កាំភ្លើង​តែ​ម្ដង ។ ខ្មាន់កាំភ្លើង​ដែល​បាញ់ប្រហារ​ជន​រង​គ្រោះឈ្មោះ ណ​ន ម៉ៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ព្នង មាន​ទីលំនៅ​ក្នុងភូមិ​ក្មូ​ម
ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ។ នៅ​ពេល​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា មូលហេតុ​ដែល​ខ្លួន
ឈាន​ដល់​ការ​បាញ់ប្រហារ​ជន​រង​គ្រោះ​ព្រោះតែ​រឿង​ទំនាស់​ព្រំ​ដី និង​បាន​ចោទ​ជន​រង​គ្រោះ​ថា ចេះ​អំពើ​អាប​​ធ្មប់​ទៀត​ផង ។

គួរ​រំឭក​ថា ករណី​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៨​និង​៥១​នាទី​យប់​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុចរ​យ៉ង ភូមិ​ក្មូ​ម ឃុំ​ស្រែ​ឈូក ។ ជនល្មើស​បាន​បាញ់ប្រហារ​ពីក្រោម​ផ្ទះ គឺ​ឈរ​បាញ់​ផ្ជុ​ច​ពីក្រោម​រនាប​ផ្ទះ​ខ្ពស់ ខណៈ​ជន​រង​គ្រោះ​កំពុង​ដេក​មើល​ទូរស័ព្ទ​លើ​ផ្ទះ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​លើ​ផ្ទះ​របស់​ខ្លួន ។ តាម​របាយការណ៍​របស់​លោក កុយ ចំរើន នាយ​ប៉ុស្តិ៍​ស្រែ​ឈូក ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ ប្យុ​ច ផុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ព្នង ជា​កសិករ មាន​ប្រពន្ធ​ឈ្មោះ ស្រោ​ញ ចែវ និងមានកូន​ចំនួន​៧​នាក់​(​ស្រី​៦​នាក់​) ។

មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ខណៈ​ត្រឡប់​មក​ពី​ព្រៃវិញ ក៏​បាន​ទៅ​ចូលរួម​ក្នុង​ពិធីសែនព្រេន​បុណ្យចូល​ឆ្នាំ​ថ្មី រួច​ផឹកស្រា​បៀរ​អស់​៣​កំប៉ុង ជាមួយ​អ្នក​ភូមិ ។ នៅ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​បាន​ដេក​មើល​ទូរស័ព្ទ​ជាមួយ​កូន ស្រាប់តែ​មាន​ឃាតករ​កំណាច​មក​បាញ់​ពីក្រោម​ផ្ទះ​ត្រូវ​ពោះ​ចំនួន​២​គ្រាប់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​លើ​ផ្ទះ ៕

អត្ថបទសរសេរ ដោយ