ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ត្អូញត្អែរ​ថា ​មិន​អាច​ទប់ស្កាត់​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​ជិតខាង​បាន​១០០%​ទេ​!

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​កំពុង​វាយលុក​និង​រីក​រាលដាល​នៅ​ប្រទេស​វៀតណាម​យ៉ាង​​ខ្លាំងក្លា​រហូត​បណ្តា​ប្រទេស​មួយ​ចំនួន​ធំ​បាន​ហ៊ា​ម​មិន​ឲ្យ​មានការ​នាំ​ចូល​ជ្រូក ឬ​ផលិតផល​ធ្វើ​ពី​សាច់​ជ្រូក​ពី​វៀតណាម​ចូល​ទៅ​កាន់​ទឹកដី​របស់​គេ​នោះ កម្ពុជា​ខ្លួនឯង​ក៏​មាន​ករណី​ផ្ទុះ​ជំងឺ​នេះ​នៅ​ខេត្តរតនគិរី​ជិត​ព្រំដែន​វៀតណាម​ផង​ដែរ ហើយ​អាជ្ញាធរ​ខ្មែរ​ក៏​ខិតខំ​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ភូមិ​ផង​របង​ជាមួយ​គ្នា​នេះ​ដូច​គ្នា ។ បើ​ទោះបីជា​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មាន​វិធានការ​ទប់ស្កាត់​មិន​ឲ្យ​នាំ​ចូល​ជ្រូក​ពី​វៀតណាម​មក​កម្ពុជា​ក៏​ពិតមែន ក៏​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​គ្រប់​រូបភាព​ដឹក​ជ្រូក​តាម​មធ្យោបាយ​នានា ក្នុង​នោះ​ក៏​មាន​ពេល​ខ្លះ​ទប់ស្កាត់​បាន…

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​កំពុង​វាយលុក​និង​រីក​រាលដាល​នៅ​ប្រទេស​វៀតណាម​យ៉ាង​​ខ្លាំងក្លា​រហូត​បណ្តា​ប្រទេស​មួយ​ចំនួន​ធំ​បាន​ហ៊ា​ម​មិន​ឲ្យ​មានការ​នាំ​ចូល​ជ្រូក ឬ​ផលិតផល​ធ្វើ​ពី​សាច់​ជ្រូក​ពី​វៀតណាម​ចូល​ទៅ​កាន់​ទឹកដី​របស់​គេ​នោះ កម្ពុជា​ខ្លួនឯង​ក៏​មាន​ករណី​ផ្ទុះ​ជំងឺ​នេះ​នៅ​ខេត្តរតនគិរី​ជិត​ព្រំដែន​វៀតណាម​ផង​ដែរ ហើយ​អាជ្ញាធរ​ខ្មែរ​ក៏​ខិតខំ​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ភូមិ​ផង​របង​ជាមួយ​គ្នា​នេះ​ដូច​គ្នា ។

បើ​ទោះបីជា​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មាន​វិធានការ​ទប់ស្កាត់​មិន​ឲ្យ​នាំ​ចូល​ជ្រូក​ពី​វៀតណាម​មក​កម្ពុជា​ក៏​ពិតមែន ក៏​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​គ្រប់​រូបភាព​ដឹក​ជ្រូក​តាម​មធ្យោបាយ​នានា ក្នុង​នោះ​ក៏​មាន​ពេល​ខ្លះ​ទប់ស្កាត់​បាន និង​ក៏​មាន​ពេល​ខ្លះ​ការ​លួច​ដឹក​ចូល​ពី​សំណាក់​ឈ្មួញ​ខិលខូច​ក៏​អាច​ចូល​បាន​ខ្លះ​ៗ តាម​ច្រក​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក នៃ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ។

តាម​អាជីវករ​លក់​ជ្រូក​ម្នាក់​ឈ្មោះ ម៉ុ​ត ឡុ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​នៅ​ឃុំ​កក់ ស្រុក​ពញាក្រែក ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៩ នេះ​ថាៈ គាត់​បាន​ចាប់ផ្តើម​របរ​ទិញ​ជ្រូក​លក់ ដោយ​មាន​រថយន្ត​១​គ្រឿង​បាន​ដើរ​ប្រមូល​ទិញ​ពី​តាម​បណ្តា​ភូមិ​នានា នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដោយ​បាន​ដឹក​យក​លក់​នៅ​ទី​សត្តឃាត​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​បន្ត​នាំ​លក់​នៅ​ខេត្តកំពង់ចាម ដោយ​មាន​ភាគហ៊ុន​គ្នា​២ ទៅ​៣​នាក់ ។

លោក ម៉ុ​ត ឡុ​ន ប្រាប់​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែឧសភា គាត់​បាន​ដើរ​ប្រមូល​ទិញ​តាម​ភូមិ​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​ចិញ្ចឹម​នៅ​ក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ជាប់​នឹង​ព្រំដែន​វៀតណាម លុះ​ពេល​ដែល​គាត់​ដឹក​មក​តាម​ផ្លូវ​ក៏​បាន​ជួបនឹង​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្ត ក៏​បាន​សុំ​ត្រួតពិនិត្យ​មើល​លិខិត​ស្នាម ។ គាត់​បាន​យក​ឲ្យ​មើល​ក៏​បាន​អនុញ្ញាត​ឲ្យ​ដឹក​បន្ត​ទៅ​មុខ​ទៀត ព្រម​ជាមួយ​នោះ​មន្ត្រី​ជំនាញ​បាន​ណែនាំ​ឲ្យ​ធ្វើ​លិខិត​ទិញ​លក់​និង​សុំ​ច្បាប់​មក​ការិយាល័យ​ជំនាញ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហារ​ណាមួយ​កើតឡើង​នោះ ។

លោក រី ដា​វិ​ន ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​វិញ​ប្រាប់​ថា ក្រោយ​ពី​មាន​សេចក្តី​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក៏​ដូច​ជា​លោក​អភិបាលខេត្ត​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ចាត់​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំង ចុះ​មក​សហការ​ជាមួយនឹង​សមត្ថកិច្ច​នៅ​តាម​ច្រក​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ដោយ​បាន​ចាប់តាំងពី​ពេល​ចេញ​ប្រតិបត្តិការ រហូត​មក​ដល់​ថ្ងៃ​ទី​០៧​ឧសភា​២០១៩​បាន​បន្តបន្ទាប់​ជាង​២០​ករណី​ហើយ ។ លោក រី ដា​វិ​ន ប្រធាន​ការិយាល័យ​បសុព្យាបាល​ខេត្ត​បន្ត​ថា តាម​រយៈ​ការ​បូម​ឈាម​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធ​ន៏​រាជធានី​ភ្នំពេញ មិនឃើញ​មាន​វត្តមាន​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នោះ​ទេ ហើយ​គ្រាន់តែ​ជ្រូក​ដែល​បាន​ចាប់​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម មិន​តិច​ក្នុង​ច​នោះ្ល​ពី​៣០០​ទៅ​៤០០​ក្បាល​ឡើយ ។

លោក​​បាន​បន្ត​ទៀត​ថា «​ជ្រូក​ណា​រក​មិនឃើញ​មាន​មេរោគ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក នឹង​ត្រូវ​ផាកពិន័យ​ដល់​ម្ចាស់​ជ្រូក​តាម​ច្បាប់ ១​រថយន្ត​ចន្លោះ ១០​ទៅ​១៥​លាន​រៀល ហើយ​បើ​មិន​រាងចាល​ទេ​ការ​ផាកពិន័យ​នឹង​ត្រូវ​បាន​គុណ ទ្វេរ​ដង​» ។ លោក​បន្ត​ថា ក្រោយ​ពី​មានការ​ទប់ស្កាត់​ជ្រូក​នាំ​ចូល​មក​ពី​ប្រទេស​ជិតខាង ហើយ​បាន​ធ្វើ​ឲ្យ​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​ឡើងថ្លៃ​ក្នុង​១​គីឡូក្រាម​ពី​៩.៥០០​រៀល ទៅ​១០.៨០០រៀល​។ យ៉ាង​ណាមិញ រាល់ថ្ងៃ​មន្ត្រី​ជំនាញ​មាន​ចំនួន​តិច​នាក់ ដូច្នេះ មិន​អាច​ទប់ស្កាត់​ឲ្យ​បាន​១០០​ភាគរយ​នោះ​ទេ នឹង​នៅ​មាន​ចន្លោះ​ប្រហោង​ដែល​បង្ក​ឲ្យ​ក្រុម​ឈ្មួញ លួច​នាំ​ចូល​ជ្រូក​ពី​វៀតណាម​មក​លក់​នៅ​កម្ពុជា​បាន​ខ្លះ​ៗ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ