ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតសណ្ឋាគារអង្គរជ័យ អាយុកាល៧០ឆ្នាំ ត្រូវវាយកម្ទេច​ចោលថ្ងៃ​ទី​១៨ ​ខែតុលា​ ឆ្នាំ​២០២៥

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អគារ អង្គរ​ជ័យ មានកម្ពស់ ៦ជាន់ ស្ថិត​នៅ កាច់ជ្រុង​មហាវិថីកម្ពុជា​ក្រោម និងមហាវិថី​ព្រះ​មុនី​វង្ស ដែល​មាន…

រាជធានី​ភ្នំពេញ ៖ អគារ អង្គរ​ជ័យ មានកម្ពស់ ៦ជាន់ ស្ថិត​នៅ កាច់ជ្រុង​មហាវិថីកម្ពុជា​ក្រោម និងមហាវិថី​ព្រះ​មុនី​វង្ស ដែល​មាន អាយុកាល​ជាង ៧០ឆ្នាំ នឹង​បាត់​វត្តមាន​ពី​រាជធានី​ភ្នំពេញ ក្រោយ​មន្ត្រី​ជំនាញ​សិក្សា​ចប់ នឹង​ត្រូវ​វាយ​កម្ទេច​ចោល ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែតុលា ឆ្នាំ​២០២៥​នេះ ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរ បាន​ចាប់ផ្តើម​ដាក់​គ្រឿងចក្រ​ចូល​ ដើម្បី​ធើ្វ​ការ​វាយ​កម្ទេច​អតីត «​សណ្ឋាគារ​អង្គរ​មាន​ជ័យ​» ដែល​មាន​ទីតាំង ស្ថិត​នៅកែង​មហាវិថី​ព្រះ​មុនី​វង្ស និង​មហាវិថី​កម្ពុជា​ក្រោម ភូមិ​១ សង្កាត់​មនោ​រម្យ ខណ្ឌ៧​មក​រា រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ ​បានអោយ​ដឹង​ថា អាគារ​នេះ​នឹង​ត្រូវ​វាយ​កម្ទេច​នៅ​ថ្ងៃ​ទី​១៨ ​ខែតុលា​ ឆ្នាំ​២០២៥ ដោយ​មុន​នឹង​វាយ​កម្ទេច ត្រូវ​ធ្វើការ​សម្អាត​កា​សំណល់​សំរាម​តាម​កាំជណ្ដើរ​នៅ​តាម​បន្ទប់​នីមួយ​ៗ ​អោយ​រួចរាល់​សិន ហើយ​ធ្វើ​ពិធី​ក្រុង​ពាលី តាម​បែប​សាសនា​មុន​នឹង​ធ្វើការ​វាយ​កម្ទេច​តែ​ម្ដង ។

សូម​បញ្ជាក់​ថា អគារ​សហកម្មសិទ្ធិ (​អតីត​សណ្ឋាគារ​អង្គរ​មាន​ជ័យ​) មាន​ក្រឡា​ផ្ទៃ​បាត​ទំហំ សរុប​៥៩០​ម៉ែត្រការ៉េ មាន​កម្ពស់​៦​ជាន់ ស្មើនឹង​១០៧​បន្ទប់ ត្រូវ​បាន​សាងសង់​ឡើង តាំងពី​អំឡុង​ឆ្នាំ​១៩៥០ គិត​មក​ដល់​បច្ចុប្បន្ន​សំណង់​អគារ​នេះ​មាន​អាយុ​៧០​ឆ្នាំ​ជាង​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ