ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបាត់បង់ជីវិតដោយសារទាហានថៃបា.ញ់ ៖ ស.ពលោក ឌី ណៃ ត្រូវបាននាំយកមកធ្វើបុណ្យនៅវត្តចាន់ស៊ីហើយ

1 នាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត​មានបាន​ប្រកាស​នា​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖ ស​.​ព​ពលរដ្ឋ​ខ្មែរ…

ខេត្តបន្ទាយមានជ័យ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត​មានបាន​ប្រកាស​នា​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖ ស​.​ព​ពលរដ្ឋ​ខ្មែរ ឈ្មោះ ឌី ណៃ ហៅ​កុសល ដែល​ត្រូវ​បាន​ទាហាន​ថៃ​បា​.​ញ់​ប្រហារ​ស្លា​.​ប់​នៅ​ហ្នឹង​កន្លែង នៅ​ភូមិ​ព្រៃ​ចាន់ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ត្រូវ​បាន​បញ្ជូន​មក​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ចាន់​ស៊ី ក្នុងស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

សូម​រំលឹក​ថា ៖ កាលពី​ម្សិលមិញ​នេះ យោធា​ថៃ​បាន​បើក​ការ​បា​.​ញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា​ចំនួន​ពីរ​លើក គឺ ៖ លើក​ទី​មួយ នៅ​វេលា​ម៉ោង​ប្រមាណ​១៥:៥០​នាទី និង​លើក​ទី​ពីរ​នៅ​វេលា​ម៉ោង​១៧:៥៤​នាទី​ល្ងាច និង​បាន​បង្ក​ឱ្យ​ប្រជាជន​ស៊ី​វិល​កម្ពុជា​រង​របួស​សរុប​ចំនួន​០៣​នាក់ និង​បាត់បង់​ជីវិត​ចំនួន​០១​នាក់​ហ្នឹង​កន្លែង នៅ​ភូមិ​ព្រៃ​ចាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ