ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល​ក់​អីវ៉ាន់​ចាប់ហួយ​មួយ​កន្លែង​នៅ​សង្កាត់​ដង្កោ​ រង​ការ​ខូចខាត

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ផ្ទះល្វែង​លក់​អីវ៉ាន់​ចាប់ហួយ មួយ​កន្លែង ​នៅ​បឹង​តា​ម៉ាត​ ក្នុងភូមិ​ម័​រ សង្កាត់​ប​ង្កោ​ម​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​អគ្គិភ័យឆាបឆេះ​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​សម្ភារៈ​មួយ​ចំនួន ​។ អគ្គិ​ភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង០៤​រសៀលថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ ៖ ផ្ទះល្វែង​លក់​អីវ៉ាន់​ចាប់ហួយ មួយ​កន្លែង ​នៅ​បឹង​តា​ម៉ាត​ ក្នុងភូមិ​ម័​រ សង្កាត់​ប​ង្កោ​ម​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​អគ្គិភ័យឆាបឆេះ​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​សម្ភារៈ​មួយ​ចំនួន ​។

អគ្គិ​ភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង០៤​រសៀលថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ​ហើយ​រថយន្ត​ជា​ច្រើន​គ្រឿង ​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ ។

តាម​សាក្សី ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​ចេញពី​ចំហៀង​ផ្នែក​ខាងក្រោយផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​ខាងលើ ហើយ​ផ្សែងហុយ​ទ្រលោម ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​ នាំ​គ្នា​ជួយ​បាញ់​ពន្លត់​ និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ ទៅ​អន្តរាគមន៍​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ ​។

តាមម្ចាស់ផ្ទះ​ដែល​គេ​ស្គាល់​ថា​ ជា​ម្ដាយ​អភិបាលរង​ខណ្ឌ​ម្នាក់ ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រូបគាត់​នៅផ្ទះ​តែឯង​ ហើយ​ភ្លើង​បាន​ឆេះ​នៅ​សំ​យ៉ាប​ផ្ទះ ​ផ្នែក​ខាងក្រោយ​។​ ទាក់ទិន​នឹង​អគ្គី​ភ័យ​នេះ ​ម្ចាស់ផ្ទះ​រូប​នោះ ​មានការ​សង្ស័យ​ថា បណ្ដា​លមក​ពី​ឆ្លង​ចរន្តអគ្គិសនី ​។

តាម​នគរបាល​ការិយាល័យ​បង្ការ​ ពន្លត់អគ្គិភ័យ ​និង​សង្គ្រោះ ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ ​រថយន្ត​ពន្លត់អគ្គិភ័យ ​បាន​ទៅ​អន្តរាគមន៍​បាញ់​ទឹកពន្លត់​ទាន​ពេល ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ ពុំ​បណ្ដាល​អោយ​ឆេះ​រាលដាល់​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​។​ អគ្គិភ័យ​នេះ ​បណ្ដាល​ឱ្យ​សម្ភារៈ​មួយ​ចំនួន​បាន​រង​ការ​ខូចខាត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ