រាជធានីភ្នំពេញ ៖ ប្រធានរដ្ឋសភា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ «សង្គ្រាមឈ្លានពាន» របស់ថៃ ដែលប្រើប្រាស់អាវុធគីមី និងយន្តហោះ F-16 មកលើកម្ពុជា បណ្តាលឱ្យប្រជាពលរដ្ឋជាជនស៊ីវិលស្លា.ប់ និងរងរបួសមួយចំនួន ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនាថ្ងៃទី៨ ខែធ្នូនេះថា ៖ សូមសំដែងនូវការសោកស្តាយជាខ្លាំង និងថ្កោលទោសដាច់អង្ហាការចំពោះសង្គ្រាមឈ្លានពានវាយប្រហាររបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាដោយយន្តហោះ F-16 អាវុធធន់ធ្ងន់ និងផ្សែងពុល ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសដាច់អហង្ការ ចំពោះសង្គ្រាមឈ្លានពាន វាយប្រហាររបស់ថៃមកលើអធិបតេយ្យនៃព្រះរាជា ណាចក្រកម្ពុជា ដោយ យន្តហោះ F-16 អាវុធធន់ធ្ងន់ និងផ្សែងពុល កាលពីថ្ងៃទី៧ និងទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងតំបន់ជាច្រើន ពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋជាជនស៊ីវិលស្លា.ប់ និងរងរបួសមួយចំនួន ព្រមទាំងខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនរបស់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ៕
ចែករំលែកព័តមាននេះ