សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ី កាលពីថ្ងៃទី៧ ធ្នូ បានសម្ដែងការសាទរចំពោះយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី៥ ធ្នូ ។ ឯកសារនោះ ជាប្រពៃណីតែងបង្ហាញដោយរដ្ឋការអាមេរិកនីមួយៗក្នុងពេលចាប់ផ្ដើមអាណត្តិ ។
យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីនោះ ឆ្លុះបញ្ជាំងពីលទ្ធិជាតិនិយមអះអាងដោយលោកប្រធានាធិបតីដូណាល់ត្រាំ ។ យុទ្ធសាស្ត្រនោះបានរិះគន់អឺរ៉ុប ដោយស្វែងរកការពង្រឹងកម្លាំងរបស់ខ្លួនតែមិនចាត់ទុករុស្ស៊ីថា ជាការគំរាមកំហែងដោយផ្ទាល់ឡើយ ។ យុទ្ធសាស្ត្រនេះ គាប់ចិត្តរុស្ស៊ីដែលថ្លែងថា វាដូចគ្នាទាំងស្រុងទៅនឹងទស្សនវិស្ស័យរបស់ខ្លួន ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីឌ្រីប៉េស្កូវ។
លោកប៉េស្កូវថ្លែងថា ឯកសារយុទ្ធសាស្ត្របច្ចុប្បន្នរបស់អាមេរិកស៊ីគ្នាទាំងស្រុង ជាមួយ
ទស្សនៈរុស្ស៊ី ។ ឯកសារចែងពីការប្រឆាំងចំពោះការប្រឈមមុខដាក់គ្នា ហើយលើកស្ទួយការចរចា និងការបង្កើតទំនាក់ទំនងល្អ ។ បែបនេះរុស្ស៊ីសង្ឃឹមវានឹងនាំទៅរកកិច្ចសហប្រតិបត្តិការស្ថាបនាកាន់តែខ្លាំងឡើងជាមួយក្រុងវ៉ាស៊ីនតោនលើដំណោះស្រាយជម្លោះនៅអ៊ុយក្រែន ។
ឯកសារបន្តថា អាមេរិកចង់កែលម្អទំនាក់ទំនងជាមួយរុស្ស៊ី បន្ទាប់ពីច្រើនឆ្នាំស្ថិតនៅដាច់ពីគ្នាស្រឡះលើឆាកអន្តរជាតិ និងថាការបញ្ចប់សង្គ្រាមគឺដើម្បីផលប្រយោជន៍ជាសារវន័របស់សហរដ្ឋអាមេរិក ដើម្បីស្ដារឡើងវិញ ស្ថេរភាពយុទ្ធសាស្ត្រជាមួយរុស្ស៊ី ។
សេចក្ដីថ្លែងការណ៍នោះរបស់វិមានក្រឹមឡាំងពេលដែលកងទ័ពរុស្ស៊ីធ្វើការវាយប្រហារ ទ្រង់ទ្រាយធំដោយដ្រូននិងមីស៊ីល ព្រមទាំងការបាញ់ផ្លោងដែលបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់នៅអ៊ុយក្រែនកាលកាលពីយប់មុន ។ ប្រធានាធិបតីបារាំងលោកអេមម៉ានុយអែលម៉ាក្រុង អធិការបតីអាល្លឺម៉ង់លោកហ្វ្រីអ៊ីឌ្រិកមេស និងមេដឹកនាំអឺរ៉ុបដទៃៗទៀត បានសម្ដែងការមិនទុកចិត្តរបស់ពួកគេ លើការខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនជាមួយរុស្ស៊ី ។
ពួកគេថា រដ្ឋការលោកដូណាល់ត្រាំមានល្បិចកលដើម្បីប៉ុនប៉ងចរចាពីការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ដោយរដ្ឋការនោះសង្ស័យថា ចង់សម្រួលដល់បណ្ដាការទាមទាររបស់លោកវ្ល៉ាឌីមៀរពូទីន ។
លោកថា មានគ្រោះថ្នាក់ដែលអាមេរិកក្បត់អ៊ុយក្រែនលើបញ្ហាដែនដី ដោយគ្មានការធានាច្បាស់លាស់់ខាងផ្នែកសន្តិសុខ ។ យើងមានការជ្រើសរើសរបស់យើងចំពោះការផ្លាស់ប្ដូរនេះ ៕
ចែករំលែកព័តមាននេះ