ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពាវនាវកម្ពុជា និងថៃឱ្យអត់ធ្មត់ខ្ពស់បំផុត

4 ម៉ោង មុន

លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃនេះ អំពាវនាវ​ឲ្យ​ភាគី​ទាំង​ពីរ ប្រើប្រាស់​ការ​អត់ធ្មត់​ជា​អតិបរមា រក្សា​ឆា​នែ​ល​ទំនាក់ទំនង​ឲ្យ​នៅ​បើកចំហ និង​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់​ឲ្យ​បាន​ពេញលេញ ។…

លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃនេះ អំពាវនាវ​ឲ្យ​ភាគី​ទាំង​ពីរ ប្រើប្រាស់​ការ​អត់ធ្មត់​ជា​អតិបរមា រក្សា​ឆា​នែ​ល​ទំនាក់ទំនង​ឲ្យ​នៅ​បើកចំហ និង​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់​ឲ្យ​បាន​ពេញលេញ ។

លោក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​របាយការណ៍​ស្ដី​ពី​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​រវាង​កងកម្លាំង​កម្ពុជា និង​ថៃ នៅ​តាម​បណ្តោយ​ព្រំដែន​រួម​របស់​ប្រទេស​ទាំង​ពីរ ។

ប្រទេស​ថៃ និង​កម្ពុជា គឺជា​ដៃគូ​ជិត​ស្និទ្ធ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ជា​សមាជិក​ដ៏​សំខាន់​របស់​អាស៊ាន ។ យើង​សូម​អំពាវនាវ​ឲ្យ​ភាគី​ទាំង​ពីរ ប្រើប្រាស់​ការ​អត់ធ្មត់​ជា​អតិបរមា រក្សា​ឆា​នែ​ល​ទំនាក់ទំនង​ឲ្យ​នៅ​បើកចំហ និង​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់​ឲ្យ​បាន​ពេញលេញ ។

ប្រទេស​ម៉ា​ឡេ​ស៊ី​ត្រៀមខ្លួន​ជា​ស្រេច ក្នុង​ការ​គាំទ្រ​ជំហាន​ដែល​អាច​ជួយ ស្តារ​ភាព​ស្ងប់ស្ងាត់ និង​ទប់ស្កាត់​ឧបទ្ទវហេតុ​បន្ថែម​ទៀត ។ តំបន់​របស់​យើង​មិន​អាច​ប្រឈម​នឹង​ការ​មើលឃើញ​វិវាទ​ដែល​មាន​តាំងពី​យូរអង្វែង​ធ្លាក់​ទៅ​ក្នុង​វដ្ត​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​បាន​ទេ​។

អាទិភាព​បន្ទាន់ គឺ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា ការពារ​ជន​ស៊ី​វិល និង​វិល​ត្រឡប់​ទៅ​រក​មាគ៌ា​ការទូត​ដែល​គាំទ្រ​ដោយ​ច្បាប់​អន្តរជាតិ និង​ស្មារតី​សាមគ្គីភាព​ក្នុង​នាម​ជា​ប្រទេស​ជិតខាង​ដែល​អាស៊ាន​ពឹងផ្អែក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ