ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​​ទឹកជំនន់​នៅ​ឥណ្ឌូនេស៊ី​​បន្ត​​កើនឡើងបា.ក់ដីនៅកោះស៊ូម៉ាត្រា ​មនុស្សស្លា.ប់​៩៥០​នាក់ និងរបួសជាង៥០០០នាក់

2 ម៉ោង មុន

ប្រទេស​ឥណ្ឌូ​នេស៊ី​ ៖ តុល្យការ​នៃ​គ្រោះ​ទឹកជំនន់​និង​ការ​បាក់​ដី​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​ឥណ្ឌូ​នេ​ស៊ី​​បន្ត​កើនឡើង ដោយ​អ្នក​ស្លាប់​មក​ទល់​ពេល​នេះ​ មាន​ដល់​ជាង​៩៥០​នាក់​​ហើយ​ រួច​មនុស្ស​៥០០០​នាក់​​រង​របួស​ ។ នេះ​ជា​ការ​អះអាង​នា​ថ្ងៃ​ទី​៨​ ធ្នូ របស់​ទីភ្នាក់ងារ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូ​ណេ​ស៊ី…

ប្រទេស​ឥណ្ឌូ​នេស៊ី​ ៖ តុល្យការ​នៃ​គ្រោះ​ទឹកជំនន់​និង​ការ​បាក់​ដី​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​ឥណ្ឌូ​នេ​ស៊ី​​បន្ត​កើនឡើង ដោយ​អ្នក​ស្លាប់​មក​ទល់​ពេល​នេះ​ មាន​ដល់​ជាង​៩៥០​នាក់​​ហើយ​ រួច​មនុស្ស​៥០០០​នាក់​​រង​របួស​ ។ នេះ​ជា​ការ​អះអាង​នា​ថ្ងៃ​ទី​៨​ ធ្នូ របស់​ទីភ្នាក់ងារ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូ​ណេ​ស៊ី ​។  

គ្រោះ​មហន្តរាយ​នោះ​ប៉ះពាល់​ដល់​ខេត្ត​៣​នៅ​កោះ​ស៊ូ​ម៉ា​ត្រា ដោយ​បំផ្លាញ​ផ្ទះសម្បែង ផ្លូវ​គមនា​គមន៍​ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ដ៏​ច្រើន​ ។ ក្រៅពី​អ្នក​ស្លាប់​ និង​របួស​មនុស្ស​​២៧៤​នាក់​ទៀត​​ នៅ​តែ​បាត់​ខ្លួន​ ។

សរុប​មនុស្ស​ជាង​១៨០០​នាក់​ហើយ​បាន​ត្រូវ​ស្លាប់ នៅ​ឥណ្ឌូ​នេស៊ី​ ស្រី​លង្កា ម៉ា​ឡេ​ស៊ី​ ថៃ​និង​វៀតណាម បន្ទាប់​ពី​ព្យុះ​ត្រូ​ពី​កាល់​មួយ​ចំនួន​និង​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​មានការ​បាក់​ដី និង​ទឹកជំនន់​ភ្លាម​ៗ​។

តម្លៃ​នៃ​ការ​កសាង​ឡើង​វិញ​ក្នុង​ខេត្ត​ទាំង​៣​របស់​ឥណ្ឌូ​ណេ​ស៊ី​​នោះ អាច​មាន​ដល់​៥១,៨២​ពាន់​លាន​រូពី​(៣,១​ពាន់​លាន​ដុល្លារ​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ