ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​របស់​ភាគី​ថៃ មក​លើ​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​កម្ពុជា នៅ​ភូមិ​ព្រៃ​ចាន់

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​របស់​ភាគី​ថៃ​មក​លើ​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​កម្ពុជា នៅ​ភូមិ​ព្រៃ​ចាន់ ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​កម្ពុជា​របួស​៣​នាក់…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​របស់​ភាគី​ថៃ​មក​លើ​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​កម្ពុជា នៅ​ភូមិ​ព្រៃ​ចាន់ ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​កម្ពុជា​របួស​៣​នាក់ និង​ស្លាប់​បាត់បង់​ជីវិត ១​នាក់ ។

តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​យប់​ថ្ងៃ​ពុធ​នេះ ឯកឧត្តម ហេង សួរ បាន​សរសេរ​ថា “​ខ្ញុំ​សូម​ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​របស់​ភាគី​ថៃ​មក​លើ​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​កម្ពុជា នៅ​ភូមិ​ព្រៃ​ចាន់ នា​ល្ងាច​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​កម្ពុជា​របួស​៣​នាក់ និង​ស្លាប់​បាត់បង់​ជីវិត​១​នាក់​” ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ឱ្យ​មិត្តភក្ដិ​អាស៊ាន និង​អន្តរជាតិ​នានា ជួយ​ស៊ើបអង្កេត និង​រួម​គ្នា​ថ្កោលទោស រាល់​ការ​ប្រព្រឹត្ត​អំពើ​អមនុស្សធម៌ និង​ហិង្សា​ទាំងឡាយ​ដោយ​ភាគី​ថៃ លើ​ជន​ស៊ី​វិល​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ