ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទៅដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុន ដើម្បីតាមដានករណីជនស៊ីវិលរងគ្រោះដោយកងទ័ពថៃបា.ញ់

1 នាទី មុន
  • បន្ទាយមានជ័យ

រាជធានី​ភ្នំពេញ ៖ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ចុះមើលស្ថានជនស៊ីវិលដែលត្រូវទាហានបាញ់នៅមន្ទីពេទ្យ ។ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ចុះមើលស្ថានជនស៊ីវិលដែលត្រូវទាហានបាញ់នៅមន្ទីពេទ្យ ។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង​០៧:៥៨​នាទី​ព្រឹក​នេះ ក្រុមការងារ​សម្របសម្រួល​អ្នក​សង្កេតការណ៍​របស់​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) អញ្ជើញ​មក​ដល់​មន្ទីរពេទ្យ​កម្ពុជា​-​ជប៉ុន​មង្គលបុរី ដើម្បី​ពិនិត្យ​ប្រជាជន​ស៊ី​វិល​កម្ពុជា ដែល​ត្រូវ​បាន​រង​របួស​ដោយសារ​ការ​បា​.​ញ់​ប្រហារ​របស់​យោធា​ថៃ នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ម្សិលមិញ​នេះ​។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ម្សិលមិញ​នេះ យោធា​ថៃ​បាន​បើក​ការ​បា​.​ញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា​ចំនួន​ពីរ​លើក​គឺ ៖ លើក​ទី​មួយ នៅ​វេលា​ម៉ោង​ប្រមាណ​១៥:៥០​នាទី និង​លើក​ទី​ពីរ​នៅ​វេលា​ម៉ោង​១៧:៥៤​នាទី​ល្ងាច និង​បាន​បង្ក​ឱ្យ​ប្រជាជន​ស៊ី​វិល​កម្ពុជា រង​របួស​សរុប​ចំនួន​០៣​នាក់ និង​បាត់បង់​ជីវិត​ចំនួន​០១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ