ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ ៖ ទាហាន​ថៃ​បាញ់ប្រហារ បង្ក​ឲ្យ​ជន​ស៊ី​វិល​៣​នាក់​របួស និង​១​នាក់​ទទួលមរណភាព

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​គូសបញ្ជាក់​ថា ទាហាន​ថៃ បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​ជន​ស៊ី​វិល​ស្លូតត្រង់​កម្ពុជា​របួស​ចំនួន​៣​នាក់ និង​១​នាក់​បាន​ទទួលមរណភាព ។ លោក​ជំទាវ ឧត្តមសេនីយ៍ឯក…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​គូសបញ្ជាក់​ថា ទាហាន​ថៃ បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​ជន​ស៊ី​វិល​ស្លូតត្រង់​កម្ពុជា​របួស​ចំនួន​៣​នាក់ និង​១​នាក់​បាន​ទទួលមរណភាព ។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ពី​ស្ថានភាព​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា​នេះ​ថា យោធា​ថៃ​បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​លើក​ទី​១៖ វេលា​ម៉ោង​ប្រមាណ ១៥:៥០​នាទី និង​វេលា​ម៉ោង ១៧:៥៤​នាទី​ល្ងាច ក្រុម​យោធា​ថៃ បាន​បើក​ការ​បាញ់ប្រហារ​សា​ជា​ថ្មី និង​កំពុង​បន្ត​បាញ់ប្រហារ​មក​លើ​ប្រជាជន​កម្ពុជា មក​ទល់​ពេល​នេះ​នៅ​បន្ត​ធ្វើ​សកម្មភាព​យោធា​នៅឡើយ នៅ​ក្នុងភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​យោង​តាម​ព័ត៌មាន​បឋម​ពី​អាជ្ញាធរ​មូលដ្ឋាន បង្ក​ការ​របួស​ជន​ស៊ី​វិល​ចំនួន ០៣​រូប និង​ចំនួន ០១​រូប បាន​ទទួលមរណភាព ។

លោក​ជំទាវ បន្ត​ថា ការ​បើក​ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​យោធា​ថៃ បាន​ធ្វើ​សកម្មភាព​បង្កហេតុ​ជា​ច្រើន​រាប់​មិន​អស់​ច្រើន​ថ្ងៃ​មក​ហើយ ក្នុង​ចេតនា​ញុះញង់ ដើម្បី​នាំ​ដល់​ការ​ប៉ះទង្គិច​គ្នា​។ នៅ​ក្នុង​ហេតុការណ៍​ខាងលើ កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចម្រុះ​របស់​កម្ពុជា ដែល​មិន​ប្រដាប់​ដោយ​អាវុធ ក៏​មាន​វត្ត​មាននៅ​ទីកន្លែង​កើតហេតុ​នោះ​ផង​ដែរ ដើម្បី​ការពារ​សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង ដោយ​ប្រកាន់ខ្ជាប់​បំផុត​នូវ​ការ​គោរព និង​ការ​អនុ​វត្តបទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ រួម​ទាំង​គោលការណ៍ ដែល​បាន​ឯកភាព​គ្នា រវាង​ភាគី​កម្ពុជា​-​ថៃ ដោយ​ឈរ​លើ​មូលដ្ឋាន នៃ​ការ​ដោះស្រាយ រាល់​បញ្ហា​ដោយ​សន្តិវិធី ត្រឹមត្រូវ និង​ស្រប តាម​ច្បាប់​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ