ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃបា.ញ់ប្រហារមកលើកម្ពុជា ឯកម្ពុជាបន្តតាមដាន និងមិនប្រើកម្លាំងបាយតបតឡើយ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី ករណី​កងកម្លាំង​យោធា​ថៃ​បើក​ការ​បាញ់ប្រហារ​មក​លើ​កងកម្លាំង​របស់​កម្ពុជា នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ។ នេះ​បើ​យោង​តាម​ក្រសួងការពារជាតិ…

រាជធានី​ភ្នំពេញ ៖ សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី ករណី​កងកម្លាំង​យោធា​ថៃ​បើក​ការ​បាញ់ប្រហារ​មក​លើ​កងកម្លាំង​របស់​កម្ពុជា នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ។ នេះ​បើ​យោង​តាម​ក្រសួងការពារជាតិ បាន​ប្រកាស​នា​ថ្ងៃ​ទី​៨ ខែធ្នូ​នេះ ។

ក្រសួងការពារជាតិ បាន​បញ្ជាក់​ថា កងកម្លាំង​កម្ពុជា​មិន​បាន​ធ្វើការ​បាញ់​តបត​ឡើយ និង​កំពុង​បន្ត​តាមដាន​លើ​កា​រវិ​វត្ត​នៃ​ស្ថានការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ។

កម្ពុជា​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន ក្នុង​ការ​គោរព និង​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ប្រកបដោយ​សុច្ឆន្ទៈ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត ។

កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​សន្ធិសញ្ញា អនុសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ហើយ​ប្រឆាំង​នឹង​ការ​គំរាម ឬ​ការ​ប្រើប្រាស់​កម្លាំង សំដៅ​ស្វែងរក​ដំណោះស្រាយ​មួយ​ដែល​យុ​ត្ត​ធម៌ ត្រឹមត្រូវ យូរអង្វែង និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ