ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​ដី​ភ្លេច​ទម្លាក់​ទ្រុងចុះ​ ក៏​​បើកទា.ក់ប៉ា​រ៉ា​ស់កា.ត់ទទឹងផ្លូវ​ បា.ក់សង្ក.ត់ឡាន

25 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​ប៉ែន​ដឹក​ដី​បើក​ចេញពី​ការដ្ឋាន​ចាក់​ដី​វិញ​ភ្លេច​ចុច​ទ្រុង​ទម្លាក់​ចុះ​ក្រោម​វិញ​ធ្វើ​ឲ្យ​ទ្រុង​ទាក់ប៉ា​រ៉ា​ស់កាត់​ទទឹង​ផ្លូវ​បាក់​រលំ​បា​រ៉ា​ស់​សង្កត់​លើ​រថយន្តនោះ​ កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​១២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅ​ចំណុច​ច្រកចូល​ផ្សារ​ទំនើប​អ៊ី​អន​៣ តាម​ផ្លូវ​៦០​ម៉ែត្រ…

រាជធានីភ្នំពេញ ៖ រថយន្ត​ប៉ែន​ដឹក​ដី​បើក​ចេញពី​ការដ្ឋាន​ចាក់​ដី​វិញ​ភ្លេច​ចុច​ទ្រុង​ទម្លាក់​ចុះ​ក្រោម​វិញ​ធ្វើ​ឲ្យ​ទ្រុង​ទាក់ប៉ា​រ៉ា​ស់កាត់​ទទឹង​ផ្លូវ​បាក់​រលំ​បា​រ៉ា​ស់​សង្កត់​លើ​រថយន្តនោះ​ កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​១២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅ​ចំណុច​ច្រកចូល​ផ្សារ​ទំនើប​អ៊ី​អន​៣ តាម​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​នៅ​សង្កាត់ ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​បង្ក​ខាងលើ​ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ដី ពណ៌​ទឹក​ប៉ិច​លាយ​លឿង ពាក់​ស្លាក​លេខ កណ្តាល 3A 0855 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។​

អ្នក​បើករថយន្ត​បង្ក​ខាងលើ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ គាត់​បើករថយន្ត​ចេញពី​ការដ្ឋាន​នៅ​ខាងក្រោយ​ផ្សារ​អ៊ី​អន​៣ ក្នុង​គោលបំណង​បើករថយន្ត​ចេញ​ទៅ​ផ្លូវ​៦០​ម៉ែត្រ នៅ​ពេល​គាត់​បើករថយន្ត​ក៏​ភ្លេច​ចុច​ប៉ែន​ទំលាក់​ទ្រុង​ចុះ​ក្រោម​វិញ ​ទើប​ទៅ​ទាក់​​ប៉ា​រ៉ា​ស់​ដែល​ដាក់​កាត់​ទទឹង​ផ្លូវ​ យ៉ា​ពេញទំហឹង​ បណ្ដាល​អោយ​ប៉ា​រ៉ា​ស់​ដែក​បាក់​សង្កត់​លើ​រថយន្តនោះ​ តែ​សំណាង​ប៉ា​រ៉ា​ស់​មិន​ធ្លាក់​ចុះ​ក្រោម​ទើប​មិន​ត្រូវ​អ្នកដំណើរ​ផ្សេង​ទៀត ។

ក្រោយ​កើតហេតុ​ អ្នកបើកបរខាងលើ​បាន​ហៅ​ថៅកែ​រថយន្ត​មក​ដោះស្រាយ​ជាមួយ​ម្ចាស់​ប៉ា​រ៉ា​ស់​ដើម្បី​បញ្ចប់រឿង ដោយ​ខាង​ថៅកែ​បាន​ហៅ​រថយន្ត​ស្ទួ​ច​ខ្នាត​ធំ​មក​ស្ទួ​ច​យក​ប៉ា​រ៉ា​ស់​ចេញ​ រង់​ចាំ​ហៅ​ជាងដែក​មក​ផ្សារ​នៅ​ថ្ងៃស្អែក​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ