ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំងត្រៀមសម្រាប់សង្គ្រាមអវកាស​ លោក ម៉ាក្រុង ប្រកាសចំណាយជាង៤,២ ពាន់លានអឺរ៉ូ បន្ថែមទៀតលើការអភិវឌ្ឍអវកាសយោធារហូតដល់ឆ្នាំ២០៣០

2 នាទី មុន

ប្រទេស​បារាំង ៖ ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​ប្រកាស​នា​ថ្ងៃ​ទី​១២​វិច្ឆិកា​នៅ​ក្រុង​ទូ​លូ​ថា លោក​មាន​បំណង​ចំណាយ​ប្រាក់​មិន​តិច​ជាង​៤,២​ពាន់​លាន​អឺ​រ៉ូ​ថែម​ទៀត លើ​ការ​អភិវឌ្ឍ​អវកាស​យោធា​រហូត​ដល់​ឆ្នាំ​២០៣០ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​ច្បាប់​ស្ដី​ពី​កម្មវិធី​យោធា ដោយ​លោក​វាយតម្លៃ​ថា សង្គ្រាម​នា​ពេល​ខាង​មុខ​នឹង​ចាប់ផ្ដើម​ក្នុង​ទី​អវកាស​។ ប្រធានាធិបតី​បារាំង​ក៏​ចង់​អភិវឌ្ឍ​អនាគត​ប្រព័ន្ធ​មី​ស៊ី​ល​អវកាស ដើម្បី​ប្រឈម​មុខជា​មួយ…

ប្រទេស​បារាំង ៖ ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​ប្រកាស​នា​ថ្ងៃ​ទី​១២​វិច្ឆិកា​នៅ​ក្រុង​ទូ​លូ​ថា លោក​មាន​បំណង​ចំណាយ​ប្រាក់​មិន​តិច​ជាង​៤,២​ពាន់​លាន​អឺ​រ៉ូ​ថែម​ទៀត លើ​ការ​អភិវឌ្ឍ​អវកាស​យោធា​រហូត​ដល់​ឆ្នាំ​២០៣០ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​ច្បាប់​ស្ដី​ពី​កម្មវិធី​យោធា ដោយ​លោក​វាយតម្លៃ​ថា សង្គ្រាម​នា​ពេល​ខាង​មុខ​នឹង​ចាប់ផ្ដើម​ក្នុង​ទី​អវកាស​។

ប្រធានាធិបតី​បារាំង​ក៏​ចង់​អភិវឌ្ឍ​អនាគត​ប្រព័ន្ធ​មី​ស៊ី​ល​អវកាស ដើម្បី​ប្រឈម​មុខជា​មួយ ការ​ប្រកួតប្រជែង​ពិភព​ទាំង​ផ្នែក​ស៊ី​វិល​ទាំង​ផ្នែក​យោធា​នៅ​ទី​អវកាស​។ ទី​អវកាស​ចុង​ក្រោយ​ក្លាយជា​យុទ្ធសាស្ត្រ​ហើយ​ត្រូវ​ការពារ រួច​បារាំង​ក៏​រៀបចំ​ខ្លួន​សម្រាប់​សង្គ្រាម​អវកាស​ដែរ​។ កម្មវិធី​មួយ​មានឈ្មោះ​ថា​ARES គឺ​សំដៅ​ឲ្យ​កងទ័ព​បារាំង​មាន​សមត្ថភាព​ត្រួតពិនិត្យ​និង​ការពារ​ក្នុង​ទី​អវកាស ពេល​ដែល​ក្រុមហ៊ុន​អវកាស​ARIANEGROUP បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្កាយ​រណប ពី​ដែនដី​ដែល​ប្រព័ន្ធ​នោះ​មានឈ្មោះ​ថា HELIX ។ គោលដៅ​នៃ​កម្មវិធី​ARES​គឹ​ការពារ​បណ្ដា​ផ្កាយ​រណប​យោធា​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ក្នុង​ទី​អវកាស​។

យុទ្ធសាស្ត្រ​អវកាស​របស់​បារាំង​ត្រូវ​បាន​កំណត់ ចាប់តាំងពី​ឆ្នាំ​២០១៩​មក ហើយ​បណ្ដា​កម្មវិធី​ត្រួតពិនិត្យ​អវកាស​ក្នុង​គោលដៅ​យា​ធា ត្រូវ​បាន​ជម្រុញ​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មក​ដែល​បង្ហាញ​ថា ជម្លោះ​ក្នុង​សម័យ​ទំនើប​ក៏​ទាក់ទិន​នឹង​ទី​អវកាស​ដែរ​តាម​រយៈ​ការ​រំខាន​ផ្កាយ​រណប​គមនាគមន៍​ឬ​សកម្មភាព​វាយប្រហារ ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ