ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ទៅ​ដល់​មណ្ឌល​ជនភៀសសឹករ​អ្នក​ភូមិ​ព្រៃ​ចាន់ដែល​បាន​ភៀសខ្លួន​មក​រក​កន្លែង​ជម្រក​សុវត្ថិភាព  

2 ម៉ោង មុន
  • បន្ទាយមានជ័យ

​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) អញ្ជើញ​មក​ដល់​មណ្ឌល​ជនភៀសសឹក​របស់​អ្នក​ភូមិ​ព្រៃ​ចាន់ ដែល​បាន​ភៀសខ្លួន​មក​រក​កន្លែង​ជម្រក​សុវត្ថិភាព នៅ​ក្នុង​វត្ត​ចាន់​ស៊ី​សាមគ្គី​រតនា​រាម ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់លោក​ជំទាវឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិនៃ​ព្រះរាជាណាចក្រ​កម្ពុជា​…

​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) អញ្ជើញ​មក​ដល់​មណ្ឌល​ជនភៀសសឹក​របស់​អ្នក​ភូមិ​ព្រៃ​ចាន់ ដែល​បាន​ភៀសខ្លួន​មក​រក​កន្លែង​ជម្រក​សុវត្ថិភាព នៅ​ក្នុង​វត្ត​ចាន់​ស៊ី​សាមគ្គី​រតនា​រាម ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់លោក​ជំទាវឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

លោក​ជំទាវអ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង១២:១២​នាទី​ថ្ងៃ​ត្រង់នេះ ក្រុមការងារ​សម្របសម្រួល​អ្នក​សង្កេតការណ៍​របស់​ក្រសួងការពារជាតិនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) អញ្ជើញ​មក​ដល់​មណ្ឌល​ជនភៀសសឹក​របស់​អ្នក​ភូមិ​ព្រៃ​ចាន់ ដែល​បាន​ភៀសខ្លួន​មក​រក​កន្លែង​ជម្រក​សុវត្ថិ ភាព នៅ​ក្នុង​វត្ត​ចាន់​ស៊ី​សាមគ្គី​រតនា​រាម ស្ថិត​នៅ​ភូមិ​កូប​កើត ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយ មានជ័យ ដើម្បី​សាកសួរ​សុខទុក្ខ និង​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង ការ​ស្នាក់​នៅ​របស់​ប្រជា ពលរដ្ឋ​ភៀស​សឹក បន្ទាប់​ពី​ហេតុការណ៍​យោធា​ថៃ​បើក​ការ​បាញ់ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​កម្ពុជា ​ដោយ​គ្មាន​មូលហេតុ​កាលពី​ម្សិលមិញ​។

សូម​ជម្រាប​ផង​ដែរ​ថា នៅ​ព្រឹក​មិ​ញ​នេះ​ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ក៏​បាន​ចុះ​ទៅ​ដល់​មន្ទីរពេទ្យ​កម្ពុជា​-​ជប៉ុន​មង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បី​ពិនិត្យ​ប្រជាជន​ស៊ី​វិល​កម្ពុជា ​ដែល​ត្រូវ​បាន​រង​របួស​ដោយសារ​ការ​បាញ់ប្រហារ​របស់​យោធា​ថៃ និង​បាន​ចុះ​ទៅ​ពិនិត្យសង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅ​ទីតាំង​កើតហេតុ​ដោយ​ផ្ទាល់ ដើម្បី​ធ្វើការ​រាយការណ៍អំពី​ហេតុការណ៍​ដែល​យោធា​ថៃ​បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ដោយ​គ្មាន​មូលហេតុ នៅ​ក្នុងភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា​រង​របួសធ្ងន់-ស្រាល​ចំនួន ០៣​រូប និង​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​ចំនួន០១​រូប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ