ព្រះសង្ឃ ដូនជី តាជី មកពី១០ខេត្ត ប្រមូលផ្តុំធ្វើសមាធិធម៌បួងសួងសុំសេចក្តីសុខ សន្តិភាព និងរំលឹកគុណវីរកងទ័ពពលី
- ព្រះសីហនុ
ស្រុកព្រៃនប់ ៖ ព្រះសង្ឈ ដូនជី តាជី និមន្តមកពីចំនួន១០ខេត្ត ដឹកនាំដោយព្រះតេជគុណសួន សុខសាន្ត ព្រះគ្រូចៅអធិការវត្តភ្នំដិល ខេត្តកំពង់ចាម និងព្រះតេជគុណចិក ចន្ថា ព្រះគ្រូចៅអធិការវត្តដាលើ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទទួលស្វាគមន៍សម្របសម្រួលពីលោកស្រី វ៉ាល ច័ន្ចវលក្ខណ៍ អភិបាលរងស្រុក តំណាងលោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ សមាធិធម៌បួងសួងសុំសេចក្តីសុខ សេចក្តីចំរើន សុំសុខសន្តិភាព និងរំលឹកដឹកគុណវរៈកងទ័ពពលីក្នុងបុពហេតុការពារជាតិបូរណភាពទឹកដីនៅចំណុចរង្វង់មូលសួនច្បារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី១៣ វិច្ចិកា ២០២៥ ដោយមានការសម្របសម្រួលពីសំណាក់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទចូលរួមផងដែរ ។

ព្រះសង្ឈ ដូនជី តាជី និមន្តមកមានមកពីខេត្តព្រវិហា ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្តាល ភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។

ពិធីក៏មានរៀបចំជាចង្ហាន់ប្រគេនព្រះសង្ឈ ដូនជី តាជី ដែលមានការឧបត្ថម្ភពីលោកស្រី ផាន់ណា ម្ចាស់លក់គ្រឿងសំណង់វាលរេញ ។ ហើយក្រោយពីឆាន់រួចរាល់ ក្បួនក៏បាននិមន្តដើរសូត្រព្រះធម៌ អមដោយសុំសុខសប្បាយ និងសន្តិភាពតាមផ្លូវជាតិលេខ៤ ដង្ហែទៅវត្តថ្មដាលើ ដែលមានចំងាយប្រមាជា៥-៦គីឡូម៉ែត្រ បញ្ចប់កម្មវិធី ។











ចែករំលែកព័តមាននេះ