ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ខ្មែរ​ចំនួន ​៦ នៅ​កូរ៉េ​ខាងត្បូង ចេញ​ញត្តិថ្កោលទោស​ចំពោះ​ការ​បាញ់ប្រហារ​របស់​កងកម្លាំង​ថៃ​ លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ជន​ស៊ី​វិលស្លូតត្រង់

44 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ សមាគម​ខ្មែរ​ចំនួន​ ៦ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី ​១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥…

រាជធានីភ្នំពេញ​ ៖ សមាគម​ខ្មែរ​ចំនួន​ ៦ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី ​១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ​នេះ បាន​ចេញ​ញត្តិ​ដាច់​ដោយឡែក​ពី​គ្នា ដោយ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​អំពើ​រំលោភ​បំពាន​យ៉ាង​គឃ្លើន​ពី​សំណាក់​កងទ័ព​ថៃ ដែល​បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ ។

សមាគម​ទាំង​ ៦​ នោះ​រួម​មាន ​៖ សមាគម​ខ្មែរ​ជួយ​ខ្មែរ នៅ​ក្រុង​ហ្វា​សុង សាធារណរដ្ឋ​កូរ៉េ​, សមាគម​កម្ពុជា​សាមគ្គី​, សមាគម​អភិវឌ្ឍន៍​អនាគត​កូរ៉េ​-​កម្ពុជា​, សមាគម​ខ្មែរ​រួម​គ្នា​ដើម្បី​ខ្មែរ នៅ​សាធារណរដ្ឋ​កូរ៉េ​, សមាគម​បញ្ញវន្ដ​ខ្មែរ​នៅ​កូរ៉េ និង​សមាគម​ស្ត្រី​ខ្មែរ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ ។

ក្នុង​ញត្តិ​ថ្កោលទោស​សមាគម​ទាំង​ ៦ បាន​លើក​ឡើង​ពី​ទ​ង្វើ​អមនុស្សធម៌​ដ៏​សាហាវឃោរឃៅ​របស់​ថៃ ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា ភាគី​ថៃ​បាន​រំលោភ​បំពាន​លើ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​ ២៦ ខែតុលា ឆ្នាំ​ ២០២៥ ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ដែល​មាន ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក និង ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ជា​សាក្សី​ ។

ជាមួយ​គ្នា​នេះ សមាគម​ខ្មែរ​ទាំង​ ៦ ​នៅ​កូរ៉េ​ខាងត្បូង បាន​អំពាវនាវ​ឱ្យ​សហ​គម​អន្តរជាតិ​ថ្កោលទោស​ថៃ យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការ​រំលោភ​បំពាន​សេច​ក្កី​ថ្លែងការណ៍​រួម​ស្ដី​ពី កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ និង​សកម្មភាព​ខុសច្បាប់​របស់​ថៃ​ម្តង​ហើយ​ម្តងទៀត ដោយ​ទាមទារ​ឱ្យ​ថៃ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​រំលោភ​បំពាន​ដ៏​កំរោល​នេះ​ ។

ទន្ទឹម​នឹង​នេះ​សមាគម​ខ្មែរ​ទាំង ​៦ ក៏​បាន​អំពាវនាវ​ឱ្យ​ភាគី​ថៃ​ ងាក​មក​គោរព​កិច្ច​ព្រម​ព្រៀម​បទ​ឈប់​បាញ់ សេចក្ដីថ្លែងការណ៍​រួម​ស្ដី​ពី​កិច្ចព្រមព្រៀង​សន្តិភាព និង​កាតព្វកិច្ច​ទាំងឡាយ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ម៉ឺងម៉ាត់ ស្មោះត្រង់ និង​ដោយ​សុច្ឆន្ទៈ​ពិតប្រាកដ ដោយ​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្ដរជាតិ​ក៏​ដូច​ជា​សន្ធិសញ្ញា អនុ​ស​ញ្ញ និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ហើយ​ប្រឆាំង​នឹង​ការ​គំរាម ឬ​ការ​ប្រើប្រាស់​កម្លាំង សំដៅ​ស្វែងរក​ដំណោះស្រាយ​មួយ ដែល​យុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និង​ស្រប​តាម​ច្បាប់​អន្តរជាតិ​ ៕ អត្ថបទសហការ