រាជធានីភ្នំពេញ ៖ ក្រោយពីតំណាងអយ្យការបើកការស៊ើបសួរអស់រយៈពេលពីរថ្ងៃ ជនជាតិចិនម្នាក់ជាប់ចោទករណីចូលផ្ទះលោកវេជ្ជបណ្ឌិត គាស់ទូដែកលួចយកប្រាក់ និងគ្រឿងអលង្ការ ប្រមាណជាង១១ ម៉ឺនដុល្លារអាមេរិក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២ ០២៥ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេ ចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការ ចោទប្រកាន់ពីបទ.លួចមានស្ថានទម្ងន់ទោស”គាស់ទម្លុះទម្លាយលួចទ្រព្យសម្បត្តិអ្នកដទៃ” ។ គួររំលឹកថា ចាប់បានហើយ! ចិនម្នាក់ចូលគាស់ទូដែកផ្ទះវេជ្ជបណ្ឌិតយកប្រាក់និងគ្រឿងអលង្ការជាង១០ម៉ឺនដុល្លារ កាល២ថ្ងៃមុន
ជនសង្ស័យមានឈ្មោះ ចាង ទៀន វៃ(Zhang Dian Wei) ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិចិន មុខរបរលក់បាយ ស្នាក់នៅផ្ទះ៣៣ ផ្លូវ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សូបជម្រាបថា ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបា លរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាង លើ បន្ទាប់ពីធ្វើសកម្មភាពចូលផ្ទះលោកវេជ្ជបណ្ឌិតមួយរូប គាស់ បំបែកទូដែកយកប្រាក់ និងគ្រឿងអលង្ការ សរុបគិតជាទឹកប្រាក់ចំនួន ១១ ម៉ឺន២៤៥០ ដុល្លារអាមេរិក ហើយគេចខ្លួនបានតែ២ ថ្ងៃ ។
ជនរងគ្រោះឈ្មោះ ឥន សម្ភាវិត ភេទប្រុស អាយុ៥៦ ឆ្នាំ មុខរបរ ជាវេជ្ជបណ្ឌិត មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៥ បុរីជីបម៉ុងលែន ពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមគ្រួសារជនរងគ្រោះបានធ្វើដំណើរទៅកម្សាន្តនៅខេត្តមណ្ឌលគីរី និងសម្រាកនៅទីនោះ១យប់ ។ លុះនៅវេលាម៉ោងប្រហែល៤និង៣០នាទីព្រឹក ថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមគ្រួសារជនរងគ្រោះបានត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែឃើញផ្ទះរបស់ខ្លួនបើកទ្វារចំហ ត្រូវចោររើរុះ និងឃើញទូដែកដែលដាក់គ្រឿងអលង្ការផ្សេងៗ ត្រូវបានចោរគាស់បំបែកលួចយកប្រាក់ គ្រឿងអលង្ការ និងសម្ភារៈក្នុងនោះអស់ខ្ទិចខ្ទី ។
ហើយបើតាមលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិសែនជ័យបានឱ្យដឹងថា លុយកាក់ និងគ្រឿងអលង្ការទាំងអស់នោះរួមមាន ៖
.ប្រាក់ដុល្លារប្រហែល ៤៥ ០០០ ដុល្លារអាមេរិក
.ចិញ្ចៀនពេជ្រ៣វង់គិតជាប្រាក់ចំនួន ១១ ៥០០ដុល្លារអាមេរិក
.ខ្សែដៃពេជ្រ២ ខ្សែ ១១ ០០០ ដុល្លារអាមេរិក
.ខ្សែដៃមាស២ ខ្សែ(ទម្ងន់១ តម្លឹង) គិតជាប្រាក់ចំនួន ៥ ៥០០ដុល្លារអាមេរិក
.ខ្សែកមាស៤ ខ្សែ (ទម្ងន់១ តម្លឹងកន្លះ) គិតជាប្រាក់ចំនួន ៨ ២៥០ ដុល្លារអាមេរក
.ខ្សែកផ្លាទីន២ ខ្សែ(ទម្ងន់៤តម្លឹង) គិតជាប្រាក់ចំនួន ១៦ ០០០ដុល្លារអាមេរិក
.ចិញ្ចៀនមាស១ វង់ (ទម្ងន់៥ជី) គិតជាប្រាក់ចំនួន ២ ៣០០ដុល្លារអាមេរិក
.ចិញ្ចៀនផ្លាទីន៣ វង់ (ទម្ងន់៨ជី) គិតជាប្រាក់ចំនួន ២ ៥០០ដុល្លារអាមេរិក
.ចិញ្ចៀនត្បូងទន្ទឹម១ វង់ គិតជាប្រាក់ចំនួន ៦០០ ដុល្លារអាមេរិក
.កងដៃមាស១ វង់ គិតជាប្រាក់ចំនួន ២ ៣០០ ដុល្លារអាមេរិក
.ក្រវិលពេជ្រ១ គូ គិតជាប្រាក់ចំនួន ៥ ៥០០ ដុល្លារអាមេរិក
.កងដៃផ្លាទីន២ វង់ គិតជាប្រាក់ចំនួន ២ ០០០ ដុល្លារអាមេរិក សរុបជាទឹកប្រាក់ទាំងអស់ចំនួន ១១២ ៤៥០ ដុល្លារអាមេរិក ។
ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពីរថ្ងៃបន្ទាប់មកគឺនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០ ២៥ សមត្តកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ រួមទាំងដកហូតវត្ងុតាងមកវិញផងដែរ ។ យោងតាមពាក្យបណ្តឹង និងចម្លើយសារភាពរបស់ជនសង្ស័យ ពិតជាបានធ្វើសកម្មភាពចូលផ្ទះគាស់ទូដែក លួចយកលុយកាក់ មាសប្រាក់ និងគ្រឿងអង្ការប្រាកដមែន សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធីច្បាប់ ៕







ចែករំលែកព័តមាននេះ