ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ខួប​១​ឆ្នាំ​ក្រមា​ខ្មែរ ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី ​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ

54 វិនាទី មុន

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​ បាន​អបអរសាទរ ​ខួប​១​ឆ្នាំ ​ក្រមា​ខ្មែរ ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​ បាន​អបអរសាទរ ​ខួប​១​ឆ្នាំ ​ក្រមា​ខ្មែរ ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី ​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ​ ។

សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​ ៖ ថ្ងៃនេះ គឺជា​ខួប​គម្រប់ ១​ឆ្នាំ​(០៤ ធ្នូ ២០២៤ -០៤ ធ្នូ ២០២៥) ដែល “​ក្រមា​ខ្មែរ​” ត្រូវ​បាន​អង្គការ​យូ​ណេ​ស្កូ (UNESCO) ប្រកាស​ជា​ផ្លូវការ​ដាក់​បញ្ចូល​ទៅ​ក្នុង បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្សជាតិ (Intangible Cultural Heritage of Humanity)​ ។

សម្តេច​តេ​ជោ​ បាន​លើក​ឡើង​ថា​ ការ​ចុះបញ្ជី​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​១៩ នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ នៃ​អនុសញ្ញា​ឆ្នាំ​២០០៣ របស់​អង្គការ​យូ​ណេ​ស្កូ ស្តី​ពី “​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​” នាទី​ក្រុង​អា​សង់​ស្យុ​ង (Asunción) សាធារណរដ្ឋ​ប៉ា​រ៉ា​ហ្គា​យ កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤​ ។

សម្តេច​ បាន​បន្ត​ថា ​ក្រមា​ខ្មែរ មិន​ត្រឹមតែ​ជា​កន្សែង​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​ តាំងពី​បុរាណកាល រហូត​ដល់​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា និមិត្តរូប​នៃ​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ ដ៏​រឹង​មាំ​របស់​កម្ពុជា​។ វា​មាន​វត្តមាន​ស្ទើរ​គ្រប់​កាលៈទេសៈ ទាំង​ការងារ​ប្រចាំ​ថ្ងៃ​នៅ​តាម​ជនបទ ពិធីបុណ្យ​ជាតិ សាសនា រហូត​ដល់​ជា​ចំណងដៃ​ដ៏​មាន​តម្លៃ​ ។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​ បាន​បន្ថែម​ថា ​ប្រជាជន​កម្ពុជា​គ្រប់​រូប មាន​កាតព្វកិច្ច​រួម ក្នុង​ការ​បន្ត​ថែរក្សា ការពារ និង​លើកតម្កើង​គុណ​តម្លៃ​ នៃ​សិល្បៈ​តម្បាញ និង​ការ​ប្រើប្រាស់​ក្រមា​ខ្មែរ​នេះ ទុកជា​កេរ​មរតក​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​តរៀង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ