ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ាក្រុង​ស្នើ​ឱ្យ​​ចិន​ជួយ​បញ្ចុះ​បញ្ចូល​រុស្ស៊ី​ដើម្បី​ទទួល​យក​បទ​ឈប់​បា.ញ់

2 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ នៅ​ក្នុង​ឱកាស​បំពេញ​ទស្សន​កិច្ច​នៅ​ទី​ក្រុង​ប៉េកាំង​រយៈពេល​បី​ថ្ងៃ​ លោក​ម៉ាក្រុង​បាន​ជំរុញ​ឱ្យ​លោក​ស៊ី​ជីន​ពីង​ប្រើ​ប្រាស់​ឥទ្ធិ​ពល​ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​ជួយ​និយាយ​បញ្ចុះ​បញ្ចូល​ឱ្យ​រុស្ស៊ី​ទទួល​យក​បទ​ឈប់​បាញ់​។ ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោ​កម៉ាក្រុង និង​លោក​ហ្សេឡិនស្គី​ជួប​គ្នា​នៅ​ទី​ក្រុង​ប៉ារីស​។ នៅ​ក្នុង​ឱកាស​នោះ លោក​ហ្សេឡិនស្គី​ស្នើ​សុំ​ឱ្យ​អឺរ៉ុប​បន្ត​គាំទ្រ​អ៊ុយ​ក្រែន​ ខណៈ​ដែល​លោក​ត្រាំ​កំពុង​ខិត​ខំ​ចរ​ចា​គ្នា​ជា​មួយ​រុស្ស៊ី​ដើម្បី​បញ្ចប់​សង្គ្រាម​។ លោក​ម៉ាក្រុង​ជម្រាប​ជូន​ថ្នាក់​ដឹក​នាំ​ចិន​ថា​សម្រាប់​ពេល​នេះ​ការ​សន្ទនា​គ្នា​រវាង​ប្រទេស​ចិន និង​បារាំង​រឹត​តែ​មាន​សារៈ​សំខាន់​ជាង​ពេល​ណា​ៗ​ទាំង​អស់​។…

ទី​ក្រុង​ប៉េកាំង៖ នៅ​ក្នុង​ឱកាស​បំពេញ​ទស្សន​កិច្ច​នៅ​ទី​ក្រុង​ប៉េកាំង​រយៈពេល​បី​ថ្ងៃ​ លោក​ម៉ាក្រុង​បាន​ជំរុញ​ឱ្យ​លោក​ស៊ី​ជីន​ពីង​ប្រើ​ប្រាស់​ឥទ្ធិ​ពល​ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​ជួយ​និយាយ​បញ្ចុះ​បញ្ចូល​ឱ្យ​រុស្ស៊ី​ទទួល​យក​បទ​ឈប់​បាញ់​។ ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោ​កម៉ាក្រុង និង​លោក​ហ្សេឡិនស្គី​ជួប​គ្នា​នៅ​ទី​ក្រុង​ប៉ារីស​។

នៅ​ក្នុង​ឱកាស​នោះ លោក​ហ្សេឡិនស្គី​ស្នើ​សុំ​ឱ្យ​អឺរ៉ុប​បន្ត​គាំទ្រ​អ៊ុយ​ក្រែន​ ខណៈ​ដែល​លោក​ត្រាំ​កំពុង​ខិត​ខំ​ចរ​ចា​គ្នា​ជា​មួយ​រុស្ស៊ី​ដើម្បី​បញ្ចប់​សង្គ្រាម​។ លោក​ម៉ាក្រុង​ជម្រាប​ជូន​ថ្នាក់​ដឹក​នាំ​ចិន​ថា​សម្រាប់​ពេល​នេះ​ការ​សន្ទនា​គ្នា​រវាង​ប្រទេស​ចិន និង​បារាំង​រឹត​តែ​មាន​សារៈ​សំខាន់​ជាង​ពេល​ណា​ៗ​ទាំង​អស់​។ លោក​សូ​ម​ស្នើ​សុំ​របៀប​វារៈចំនួន​បី​នៃ​ទំនាក់ទំនង​។

ទី១​ការ​រក្សា​ស្ថិរ​ភាព​ភូមិ​សាស្ត្រ​នយោ​បាយ​ ទី២​ការ​រក្សា​ជញ្ជីង​ពាណិជ្ជ​កម្ម និង​ទី​៣​ការ​រក្សា​និរន្តរ​ភាព​បរិស្ថាន​។ ​យើង​ចាំ​បាច់​ត្រូវ​តែ​បន្ត​រួបរួម​គ្នា​ដើម្បី​ថែ​រក្សា​សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​លើ​ពិភព​លោក​។ លោក​និយាយ​ត្រង់​ចំណុច​នេះ​ចង់​សំដៅ​ទៅ​លើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ដែល​បណ្ដាល​ឱ្យ​ស្លាប់​ទាហាន​រុស្ស៊ី​លើស​ពី​១,៥​សែន​នាក់​។​ លោក​យល់​ថា​បើ​សិន​បារាំង និង​ចិន​ចេះ​សហ​ការ​គ្នា​ ពេល​នោះ​លទ្ធ​ផល​នឹង​ប្រកប​ដោយ​ភាព​ច្បាស់​លាស់​។

​​​ក្រៅ​ពី​វិស័យ​សន្តិ​សុខ លោក​ម៉ាក្រុង​ក៏​កំពុង​ស្វះ​ស្វែង​រក​ការ​ពង្រឹង​កិច្ច​សហ​ការ​ខាង​ពាណិជ្ជ​កម្ម​ផង​ដែរ​។ គេ​ឃើញថ្នាក់​ដឹក​នាំ​ធុរ​កិច្ច​ជា​ច្រើន​រូប​​​បាន​រួម​ដំណើរ​ជា​មួយ​គណៈ​ប្រតិ​ភូ​របស់​លោក​ម៉ាក្រុង​ទៅ​ប្រទេស​ចិន​។ លោក​ចង់​ពង្រឹង​នយោ​បាយ​​ការ​បរទេស​ និង​ចង់​សម្រេច​ឱ្យ​បាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សម្រាប់​ក្រុម​ហ៊ុន​របស់​បារាំង​ដើម្បី​ជប់​ឱ្យ​រស់​ឡើង​វិញ​នូវ​មរតក​នយោបាយ​របស់​លោក​ដែល​ធ្លាប់​ជួប​នឹង​ចលាចល​មួយ​គ្រា​កាល​ពី​រដូវ​ក្ដៅ (ដូរ​នាយក​រដ្ឋ​មន្ត្រី​ជា​ច្រើន​រូប​)។

ចំណែក​ប្រទេស​ចិនចង់​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ផ្នែក​ពាណិជ្ជ​កម្ម​ជា​មួយ​សហភាព​អឺរ៉ុប​​។ ចិន​ចង់​បង្ហាញ​ថា​ខ្លួន​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ដែល​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​ និង​ជា​ទី​ផ្សារ​សក្ដា​នុពល​នា​ពេល​អនាគត​ជំនួស​ឱ្យ​អាមេរិក​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ពិភព​លោក​ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​​ដោយ​សារ​នយោបាយ​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​។

ប្រធានា​ធិបតី​ចិន​ថ្លែង​ថា​មិន​ថា​បរិស្ថាន​ខាង​ក្រៅ​ប្រែ​ប្រួល​យ៉ាង​ណា​ទេ ប្រទេស​យើង​ទាំង​២​គួរ​តែ​បង្ហាញ​​ទស្សន​វិស័យ​ឯក​រាជ្យ​ជា​យុទ្ធ​សាស្ត្រ​ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​។ លោក​ថ្លែង​បន្ត​ទៀត​ថា​ប្រទេស​ចិន​នៅ​តែ​ប្ដេជ្ញា​ចិត្ត​លើក​កម្ពស់​សន្តិ​ភាព​នៅ​អ៊ុយ​ក្រែន និង​ហ្កាហ្សា​ជា​និច្ច​។ នេះ​បើ​យោង​តាម​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ