អាជ្ញាធរមីន ស្នើសុំឱ្យប្រទេសអូទ្រីស ពិចារណាគាំទ្រជាថ្មីដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា
ហ្សឺណែវ ប្រទេសស្វីស ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី៣…
ហ្សឺណែវ ប្រទេសស្វីស ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី៣…
ហ្សឺណែវ ប្រទេសស្វីស ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជំនួបទ្វេភាគីជាមួយលោកស្រី Caroline Worgotter ប្រធានអនុសញ្ញាសព្វាវុធ នៃក្រសួងការបរទេសអូទ្រីស ។
ក្នុងជំនួបនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសអូទ្រីស ដែលធ្លាប់បានជួយដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ដំណាក់កាលទី២ (២០១១-២០១៦) ។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ បានស្នើសុំឱ្យប្រទេសអូទ្រីស ពិចារណាគាំទ្រជាថ្មីដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដើម្បីកម្ពុជាអាចសម្រេចបាននូវចក្ខុវិស័យ “កម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិពីសង្គ្រាម” ៕



ចែករំលែកព័តមាននេះ