រាជធានីភ្នំពេញ ៖ យុវជន២ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនមិនបានមើលរថយន្តកុងតឺន័របើកឆ្លងផ្លូវស្រាប់តែម៉ូតូជាន់ហ្វាំងមិនជាប់ក៏បុកចូលក្រោមរថយន្តកុងតឺន័រ ហើយរថយន្តកុងតឺន័របានបន្ថែមល្បឿនអូសម៉ូតូដែលជាប់ក្រោមរថយន្តជាច្រើនរយម៉ែត្រ សំណាងល្អរថយន្តកុងតឺន័រមិនបានកិនមនុស្សនោះទេ តែបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ ដែលស្ថិតនៅ ភូមិសំរោង សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះទាំង២នាក់មិនបានប្រាប់ឈ្មោះនោះទេ គ្រាន់តែដឹងថា ពួកគាត់ទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១B-៥០០០ បើកបរក្នុងទិសដៅពីជើងទៅត្បូង បានរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។ ចំណែករថយន្តកុងតឺន័រ ម៉ាកហ៊ីណូ ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ ៣C-៦៦២៤ បើកបរចេញពីផែស្ងួត ដេប៉ូតេងឡាយថ្មី បើកបរឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ហើយបត់ឆ្វេង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្របពេលមានរថយន្តកុងតឺន័រមួយគ្រឿងបើកចេញពីផែស្ងួតដេប៉ូតេងឡាយក្នុងទិសដៅពីលិចទៅកើតឆ្លងផ្លូវហើយបត់ឆ្វេង ធ្វើឲ្យម៉ូតូជនរងគ្រោះជាន់ហ្វ្រាំងមិនជាប់ក៏បានបុកចូលក្រោមរថយន្តកុងតឺន័រ ហើយត្រូវរថយន្តកុងតឺន័រអូសជាច្រើនរយម៉ែត្រ ចំណែកអ្នកជិះម៉ូតូទាំង២នាក់ខ្ទាតចេញពីរថយន្តកុងតឺន័រ បណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ រីឯអ្នករួមដំណើរម្នាក់បានរងរបួសស្រាល ។
តាមប្រភពព័ត៌មានដដែលបានបន្តទៀតថា ខណៈពេលភ្លាមៗនោះ ដោយសារតែរថយន្តកុងតឺន័របន្ថែមល្បឿនអូសម៉ូតូជាច្រើនរយម៉ែត្រ ត្រូវបានប្រជាពលរដ្ឋនាំគ្នាជិះម៉ូតូដេញតាមពីក្រោយ ហើយឃាត់រថយន្តកុងតឺន័របានភ្លាមៗផងដែរ តែអ្នកបើកបររថយន្តកុងតឺន័របានចុះពីលើរថយន្តកុងតឺន័រហើយរត់គេចខ្លួនបាត់ស្រមោល ។ ចំណែកជនរងគ្រោះទាំង២នាក់ខាងលើត្រូវបានរថយន្តសាមុយរបស់គ្លីនិកឯកជនបានដឹកជនរងគ្រោះយកទៅសង្គ្រោះភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ មន្ត្រីជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានចុះមកធ្វើការវាស់វែងទាំងនឹកស្មានមិនដល់សោះ ព្រោះឃើញរថយន្តកុងតឺន័រខាងលើបើកអូសម៉ូតូជាច្រើនរយម៉ែត្រយ៉ាងនេះ ហើយជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យខាងលើបានធ្វើការវាស់វែងនិងយករថយន្តព្រមទាំងម៉ូតូរងគ្រោះ ទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕
ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ដែល១ខ្នងជាប្រភេទផ្ទះថ្ម និង១ខ្នងទៀតជាប្រភេទផ្ទះឈើ រួមទាំងរបស់របរប្រើប្រាស់នៅ...
ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធនិងកូនប្រុសម្នាក់អាយុ៦ឆ្នាំ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកកូនស្រីម្នាក់អាយុ៣ឆ្នាំបានរងរបួសធ្ងន់ក្នុងហេតុការណ៍...
អស្ចារ្យ ! តាមទំនាយគ្រូហុងស៊ុយចិនសែបានអះអាងថា នៅចុងឆ្នាំនេះ(២០១៩) ឆ្នាំសិរីទាំង៩ ជូត រោង ច ខាល ថោះ មមី ឆ្លូវ រកា កុរ ជោគជតារាសីរបស់លោកអ្នកឡើងខ្ពស់ខ្លាំងណាស់...
ខេត្តព្រះសីហនុ ៖ មានករណីប្រទះឃើញប្តីប្រពន្ឋពីរនាក់បានបាត់បង់ជីវិតក្នុងបន្ទប់ទឹកផ្ទះជួល ហើយត្រូវគេសង្ស័យថាមកពីឆ្លងចរន្តអគ្គីសនីទើបបណ្តាលឱ្យឆក់...
ខេត្តក្រចេះ ៖ បើតាមនគរបាលស្រុកសំបូរ បានសម្រេចធ្វើការឃាត់ខ្លួនបុរសជនជាតិឥស្លាមម្នាក់ ក្រោយសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងករណីធ្វើឱ្យស្ត្រីម្នាក់បានបាត់បង់...
ខ្ទង់អាយុ២០ឆ្នាំជាពេលដែលមនុស្សវ័យក្មេងទើបតែទទួលបានសេរីភាពពិតប្រាកដ និងជាពេលដែលពួកគេអាចរុករកអ្វីដែលខ្លួនស្រលាញ់ និងចង់ធ្វើក្នុងជីវិត។ ប៉ុន្តែវា...
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតចុះបង្ក្រាប និងចាប់ខ្លួនជនជាតិវៀតណាម៦នាក់ជាប់ចោទពីបទបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់ពីជនជាតិ...
ខេត្តក្រចេះ ៖ បើតាមនគរបាលស្រុកឆ្លូងអះអាងថា នគរបាលជំនាញកំពុងតែសុំគោលការណ៍ទៅថ្នាក់លើ ដើម្បីបន្តស៊ើបអង្កេតលើករណីស្ត្រីម្នាក់ដែលបានបាត់បង់ជិវិតទៅតាម...
ខេត្តកំពង់ចាម ៖ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកអ៊ុន ចាន់ដា អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ តបតាមការណែនាំ...
រាជធានីភ្នំពេញ ៖ ខណៈដែលមានការតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសំណុំរឿងរបស់លោក កឹម សុខា ថា តើរូបគាត់នឹងត្រូវមានអនាគតនយោបាយបែបណានោះ? សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ...
តើមានបាតុភូតអ្វីខ្លះដែលជាមូលហេតុនាំឱ្យលោកអ្នករកស៊ី…?គួរឱ្យសង្វេគណាស់ អ្នកខ្លះខំប្រឹងរកស៊ីណាស់ នៅតែមិនឃើញមានសល់ទ្រព្យសម្បត្តិសោះ តើមកពីមូលហេតុអ្វី ?...
រាជធានីភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូហុងដាស្តុបទៅផ្ទះនៅឯម្តុំគីឡូម៉ែត្រលេខ៩បានពាក់កណ្តាលផ្លូវស្រាប់តែត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក...
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនស្រា Chivas ដែលមានប្រភពដើមមកពីប្រទេសស្កុតឡែន បានរៀបចំកម្មវិធីដើម្បីអបអរការសហការជាដៃគូររវាងក្រុមហ៊ុន និងក្រុមបាល់ទាត់លំដាប់ពិភព លោក...
រាជធានីភ្នំពេញ ៖ គ្រប់គ្នាសុទ្ធតែដឹងហើយថា អ្នកនាង ឈិន សុធារី ជាអតីតភរិយារបស់លោក សុវណ្ណ មករា ដោយសារអ្នកទាំង២រៀបការពេញច្បាប់ដឹងឭ។ ដំណើរជីវិតស្នេហារបស់តារា...
ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបំពានសេពសន្ថវៈលើក្មេងស្រីអាយុ១៦ឆ្នាំរហូត២លើក និងធ្វើបាបនាងដោយគំរាមកំហែង ហេតុការណ៍បានកើតឡើង...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មេក្របី២ក្បាល ត្រូវបានបុរសចំណាស់ម្នាក់ចិញ្ចឹម ប៉ុន្តែដោយសារតែប៉ុន្មានថ្ងៃមកនេះ គាត់ឈឺជើងពិបាកដើរឃ្វាល ឬ...
រាជធានីភ្នំពេញ ៖ ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់សង្វៀនទូរទស្សន៍អាស៊ី នៅក្នុងព្រឹត្តិការណ៍ «ជើងឯកអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន» នឹងឈានមកដល់...
ខេត្តកណ្តាល ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងស ហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈពង្រឹងស្រុកស្អាងបានបញ្ជាក់ថា ផ្លូវមួយខ្សែ...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់មានសតិមិនប្រក្រតីបានដើរចេញបាត់ពីផ្ទះ គ្មានដំណឹងសូន្យ មិនដឹងថាទៅណានោះទេ ធ្វើឱ្យក្រុម...
ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់បានរងរបួសយ៉ាងដំណំ ខណៈស្លាកប៉ាណូនៅចំណុចខ្លោងទ្វារចូលផ្សារកំពង់ត្រាចផ្នែកខាងលិច បានធ្លាក់មកក្រោម...