ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ណាស់! ក្មេង២នាក់​ត្រូវជា​បង​ប្អូន​បង្កើតនឹងគ្នាបាត់បង់ជីវិត​ក្នុងថ្ងៃតែមួយ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ប្រុស​២​នាក់​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​លង់ទឹក​ស្លាប់​បាត់បង់​ជីវិត​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​១៣ ឧសភា ២០១៩ នៅ​ចំណុច​បឹង​ទំនប់​ថ្មី ភូមិ​គោក​សំពរ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។…

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ប្រុស​២​នាក់​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​លង់ទឹក​ស្លាប់​បាត់បង់​ជីវិត​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​១៣ ឧសភា ២០១៩ នៅ​ចំណុច​បឹង​ទំនប់​ថ្មី ភូមិ​គោក​សំពរ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ក្មេង​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ​ធៀន សុវណ្ណ​ចាន់​ធឿ​ន ភេទ​ប្រុស អាយុ​៩​ឆ្នាំ ត្រូវជា​បង និង​ម្នាក់​ទៀត​ឈ្មោះ​ធៀន សុវណ្ណ​ចាន់​ឌី ភេទ​ប្រុស អាយុ​៥​ឆ្នាំ ត្រូវជា​ប្អូន ។ ក្មេង​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​មាន​ម្តាយ​ឈ្មោះ​ទឹ​ន សា​រ៉ាត់ អាយុ​៣២​ឆ្នាំ ចំណែក​ឪពុក​ឈ្មោះ​ទឹ​ត សុ​ឌឿ​ន អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ បាន​និយាយ​ថា មុន​ពេល​កើតហេតុ កូន​ៗ​ទាំង​២​នាក់​របស់​ពួក​គាត់​បាន​ដើរទៅ​ងូតទឹក​នៅ​កន្លែង​កំពង់ទូក ដោយ​ពួក​គាត់​មិន​បាន​ចាប់អារម្មណ៍ និង​នឹក​មិនឃើញ​ថា​កូនចុះ​​ទៅ​ងូតទឹក​នោះ​ទេ ស្រាប់តែ​កូន​របស់​ពួក​គាត់​លង់ទឹក​ស្លាប់​ទាំ​២​នាក់​បាត់​ទៅ​ហើយ ទោះជា​ពួក​គាត់​ខំ​យក​កូន​ទាំង​២​នាក់​ទៅ​សង្គ្រោះ​ដែរ តែ​ហូ​ស​ពេល​ទៅ​ហើយ​។ បន្ទាប់​ពួក​គាត់​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ ។

តាម​ប្រភព​ពី​ប៉ូលិស​អធិការ​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​បាន​នូវ​សេចក្តីរាយការណ៍​ខាងលើ​ភ្លាម កំលាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ពិនិត្យ​សព​ក្មេង​រង​គ្រោះ​ទាំង​២​នាក់ ។

តាម​ប្រភព​ពី​ប៉ូលិស​បាន​បញ្ជាក់​ថា បន្ទាប់​ធ្វើការ​ពិនិត្យ​រួច រក​ឃើញ​ថា ក្មេង​ប្រុស​ទាំង​២​នាក់​បងប្អូន​ពិតជា​លង់ទឹក​ស្លាប់​ប្រាកដ​មែន ហើយ​សមត្ថ​កិច្ច​បាន​ប្រគល់​សព​ក្មេង​រង​គ្រោះ​ទាំង​២​នាក់​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ