ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៩​នាក់ និង​របួសធ្ងន់​ស្រាល​៣០​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩ កើតឡើង​២២​លើក​(​យប់​១០​លើក​)​ស្លាប់​៩​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​២១​នាក់​(​ស្រី​៦​នាក់​) របួសស្រាល​៩​នាក់​(​ស្រី​២​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩ កើតឡើង​២២​លើក​(​យប់​១០​លើក​)​ស្លាប់​៩​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​២១​នាក់​(​ស្រី​៦​នាក់​) របួសស្រាល​៩​នាក់​(​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​, មិន​គោរព​សិទ្ធិ​៩​លើក​ស្លាប់​៤​នាក់​, មិន​ប្រកាន់​ស្តាំ​៣​លើក​ស្លាប់​១​នាក់​, ប្រជែង​២​លើក​ស្លាប់​១​នាក់​, ស្រវឹង​២​លើក​ស្លាប់​២​នាក់​, កត្តា​យាន​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៩​នាក់ ម៉ូតូ​៨​នាក់​(​មិន​ពាក់មួក​៧​នាក់​)​ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៧​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៩​លើក​ស្លាប់​៥​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​ផ្សេង​ៗ១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​, រថយន្ត​ធំ​និង​ថ្មើរជើង​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៤៥​គ្រឿង​នោះ​មាន : ម៉ូតូ​២៦​គ្រឿង​,​រថយន្ត​តូច​១១​គ្រឿង​,​រថយន្ត​ធំ​៤​គ្រឿង​,​យាន​ផ្សេង​ៗ២​គ្រឿង​,​ថ្មើរជើង​២​នាក់ ។ យាន​បង្កហេតុ​: ម៉ូតូ​១២​លើក​,​រថយន្ត​តូច​៥​លើក​, រថយន្ត​ធំ​៤​លើក​, ថ្មើរជើង​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៩​លើក​, ផ្លូវ​ខេត្ត​៨​លើក​,​ផ្លូវលំ​៥​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​៦​លើក​ស្លាប់​៣​នាក់​របួស​១១​នាក់​, ខេត្តកំពង់ធំ​២​លើក​ស្លាប់​២​នាក់​របួស​២​នាក់​, ខេត្តកំពង់ចាម​២​លើក​ស្លាប់​១​នាក់​របួស​២​នាក់​, ខេត្តពោធិ៍សាត់​២​លើក​ស្លាប់​១​នាក់​របួស​១​នាក់​, ខេត្តកណ្តាល​១​លើក​ស្លាប់​១​នាក់ និង​ខេត្តកំពង់ឆ្នាំង​១​លើក ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៥៦៤​គ្រឿង (​ម៉ូតូ​៥៨%) មធ្យោបាយ​ល្មើស​២៦៣​គ្រឿង (២៥%) អប់រំ​៦៦​គ្រឿង (​ម៉ូតូ​៨១%) មធ្យោបាយ​ពិន័យ​១៩៧​គ្រឿង
(​ម៉ូតូ​៦៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​២១​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៣២០​គ្រឿង អប់រំ​៤៦​គ្រឿង ពិន័យ​ចំនួន​សរុប​១៤៤​គ្រឿង (​មួក​១០៧​គ្រឿង កញ្ចក់​៣៣​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ៤​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ