ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​អ្នក​ជិះ​បញ្ច្រាស​ទិសលើ​ផ្លូវ​ព្រះ​នរោត្តម បាន​១១​នាក់ ធ្វើការអប់រំច្បាប់ចរាចរណ៍​

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​ចរាចរណ៍​ខណ្ឌចំការមន សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ក្រុង បន្ត​ចុះ​អប់រំ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើ​ដំណើរ​បើកបរ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​នៅ​តាម​ផ្លូវ​ព្រះ​នរោត្តម ។ ជាក់ស្ដែង​នៅ​ថ្ងៃ​២៤ ខែមិថុនា ឆ្នាំ​២០២៥​នេះ…

រាជធានី​ភ្នំពេញ ៖ នគរបាល​ចរាចរណ៍​ខណ្ឌចំការមន សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ក្រុង បន្ត​ចុះ​អប់រំ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើ​ដំណើរ​បើកបរ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​នៅ​តាម​ផ្លូវ​ព្រះ​នរោត្តម ។

ជាក់ស្ដែង​នៅ​ថ្ងៃ​២៤ ខែមិថុនា ឆ្នាំ​២០២៥​នេះ កម្លាំង​ផ្នែក​សណ្ដាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ បន្ត​ចុះ​អនុវត្ត​អប់រំ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បើកបរ​បញ្ច្រាសទិស សញ្ញា​ចរាចរណ៍ តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ដោយ​បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​អ្នកបើកបរ​ចំនួន​១១​នាក់ ក្នុង​នោះ​ម៉ូតូ​កង់​បី​ឥណ្ឌា ០១​គ្រឿង និង​ម៉ូតូ ចំនួន​១០​គ្រឿង ដែល​បាន​បើកបរ​ល្មើសច្បាប់​ចរាចរណ៍ ។

សមត្ថកិច្ច​ឃាត់​ធ្វើការ​ណែនាំ​អប់រំ​ពន្យល់​ពី​ការ​ជិះ​បញ្ច្រាស​ផ្លូវ ដែល​ប្រឈម​ឲ្យ​មាន​គ្រោះ​ចរាចរណ៍ និង​បង្ក​ការ​កកស្ទះ​តាម​ដងផ្លូវ ។ និង​ធ្វើ​ឲ្យ​បញ្ឈប់​រាល់​ការ ជិះ​បញ្ច្រាស់​ផ្លូវ​បន្ត​ទៀត ទើប​អនុញ្ញាត​អោយ​ត្រឡប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ