ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ណាតូ​ចល័ត​យន្ត​ហោះ​ចម្បាំង​យប់​មិញ​ចំ​ពេល​រុស្ស៊ី​សម្រុក​វា.យ​ប្រហារ​អ៊ុយ​ក្រែន

3 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីន​តោន៖ អង្គ​ការ​ណាតូ​បាន​ចល័ត​យន្ត​ហោះ​ចម្បាំង​របស់ខ្លួន​ជា​ប្រញាប់​បន្ទាប់​ពី​រុស្ស៊ី​វាយ​ប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​​លើ​អ៊ុយ​ក្រែន​កាល​ពី​យប់​មិញ​។ នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ចល័ត​យន្ត​ហោះ​នោះ​ក៏​មាន​ប៉ូឡូញ និង​ស៊ុយ​អែត​ផង​ដែរ​។ ​យោធា​ប៉ូឡូញ​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ថា​កាល​ពី​យប់​ថ្ងៃ​ទី​១៨ឆ្លង​ចូល​ថ្ងៃ​ទីឬ​១៩ ឆ្នាំ​២០២៥ រុស្ស៊ី​​វាយ​ប្រ​ហារ​ដោយ​គ្រាប់​មីស៊ីល​ទៅ​លើ​អ៊ុយ​ក្រែន​ជា​ថ្មី​ម្ដង​ទៀត​។​ ដើម្បី​ការ​ពារ​សុវត្ថិ​ភាព​ដែន​អាកាស​របស់​ខ្លួន កង​ទ័ព​ប៉ូឡូញ​ត្រូវ​តែ​ប្រើ​ប្រាស់​វិធាន​ការ​សរុប​។ យន្ត​ហោះ​របស់​ប៉ូឡូញ…

ទី​ក្រុង​វ៉ាស៊ីន​តោន៖ អង្គ​ការ​ណាតូ​បាន​ចល័ត​យន្ត​ហោះ​ចម្បាំង​របស់ខ្លួន​ជា​ប្រញាប់​បន្ទាប់​ពី​រុស្ស៊ី​វាយ​ប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​​លើ​អ៊ុយ​ក្រែន​កាល​ពី​យប់​មិញ​។ នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ចល័ត​យន្ត​ហោះ​នោះ​ក៏​មាន​ប៉ូឡូញ និង​ស៊ុយ​អែត​ផង​ដែរ​។ ​យោធា​ប៉ូឡូញ​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ថា​កាល​ពី​យប់​ថ្ងៃ​ទី​១៨ឆ្លង​ចូល​ថ្ងៃ​ទីឬ​១៩ ឆ្នាំ​២០២៥ រុស្ស៊ី​​វាយ​ប្រ​ហារ​ដោយ​គ្រាប់​មីស៊ីល​ទៅ​លើ​អ៊ុយ​ក្រែន​ជា​ថ្មី​ម្ដង​ទៀត​។​

ដើម្បី​ការ​ពារ​សុវត្ថិ​ភាព​ដែន​អាកាស​របស់​ខ្លួន កង​ទ័ព​ប៉ូឡូញ​ត្រូវ​តែ​ប្រើ​ប្រាស់​វិធាន​ការ​សរុប​។ យន្ត​ហោះ​របស់​ប៉ូឡូញ និង​ក្រុម​សម្ព័ន្ធ​មិត្ត​ក៏​ចេញ​ប្រតិ​បត្តិ​ការ​សឹក​ភ្លាមៗ​តែ​ម្ដង​​។ ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ និង​ប្រព័ន្ធ​រ៉ាដា​ត្រូវ​បាន​ដាក់​ឱ្យ​ប្រុង​ជើង​ការ​នៅ​ក្នុង​កម្រិត​ខ្ពស់​បំផុត​។ ប៉ូឡូញ​ថ្លែង​បន្ត​ទៀត​ថា​យន្ត​ហោះ​ចម្បាំង​ម៉ាក​គ្រីប​ផឹន (Gripen) ​របស់​​ទ័ព​អាកាស​ស៊ុយ​អែត​​បាន​ចូល​រួម​​ចំណែក​ការ​ពារ​សុវត្ថិ​ភាព​ដែន​អាកាស​របស់​ប៉ូឡូញ​កាល​ពី​យប់​មិញ​។

​កាល​ពី​យប់​មិញ​ដដែល​ អ៊ុយ​ក្រែន​អះ​អាង​ថា​រុស្ស៊ី​បញ្ជូន​ដ្រូន​២៨០​គ្រឿង​ទៅ​វាយ​ប្រហារ​។ ក្នុង​នោះ ដ្រូន​ម៉ាក​សាហ៊ីត​ដែល​ផលិត​នៅ​អ៊ីរ៉ង់​មាន​ចំនួន​២៧០​គ្រឿង​។ ក្រៅ​ពី​នេះ រុស្ស៊ី​ប្រើ​ប្រាស់​មីស៊ីល​ម៉ាក​អ៊ីស្កាន់​ដឺ អឹម (Iskander-M)​ ចំនួន​៥​គ្រាប់​ និង​មីស៊ីល​បណ្ដែត​ខេ​អេច​ ១០១ (KH-101) ចំនួន​៥​គ្រាប់​​។ គួរ​កត់​សម្គាល់​ថា​ការ​វាយ​ប្រហារ​លើក​នេះ​កើត​ឡើង​ចំ​ពេល​ថ្នាក់​ដឹក​នាំ​អឺរ៉ុប អ៊ុយ​ក្រែន និង​លោក​ត្រាំ​ជួប​គ្នា​នៅ​សេត​វិមាន​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ចប់​សង្គ្រាម​។ លោក​ពូទីន​ក៏​បាន​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​លោក​ត្រាំ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ