រាជធានីភ្នំពេញ៖ លោកអាន វ៉ារអ៊ីប្រាហ៊ីម( Anwar Ibrahim )នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ បានជជែកតាមទូរស័ព្ទជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃកម្ពុជានារសៀលថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៥អំពីការវិវត្តចុងក្រោយនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។ នេះបើតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោក Anwar Ibrahim ។
លោកនាយករដ្ឋមន្ត្រីបានសរសេរឱ្យដឹងបែបនេះ៖ «ខ្ញុំបាននិយាយជាមួយប្អូនប្រុស ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលនេះ ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយទាក់ទងនឹងបទឈប់បាញ់រវាងកម្ពុជា និងថៃ។
យើងបាននិយាយគ្នាពីក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ដែលបាននិងកំពុងធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅតាមតំបន់ព្រំដែននៃប្រទេសជិតខាងទាំងពីរ និងក៏បានពិភាក្សាបន្ថែមអំពីវិធានការផ្សេងៗដែលអាចអនុវត្ត ដើម្បីបង្កើនប្រសិទ្ធភាពនៃបេសកកម្មត្រួតពិនិត្យរបស់អ្នកសង្កេតការណ៍អន្តរកាល(IOT)»៕
ចែករំលែកព័តមាននេះ