ខេត្តស្ទឹងត្រែង ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន ស៊ីថា រទ្ធី ដែលបានពលីក្នុងសមរភូមិ ហើយជាយុទ្ធជននៃវរសេនាតូចអន្តរាគមន៍២៨២ កងពលអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលបានពលី នៅសមរភូមិបុស្បូវ-ជាំតែ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារបរិក្ខារ របស់របរប្រើប្រាស់ និងថវិកាមួយចំនួនជូនក្រុមគ្រួសារសព វីរកងទ័ព អនុសេនីយ៍ត្រី ស៊ីថា រទ្ធី អាយុ ២៧ឆ្នាំ យុទ្ធជននៃវរសេនាតូចអន្តរាគមន៍២៨២ កងពលអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលបានពលី នៅសមរភូមិបុស្បូវ-ជាំតែ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពិធីនេះ បានប្រារព្ធទៅនៅគេហដ្ឋាន គ្រួសារនៃសព នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងដោយមានការចូលរួមអមដំណើរដោយ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងអង្គភាពអ្នកពាក់ព័ន្ធជាច្រើននាក់ ៕




ចែករំលែកព័តមាននេះ