ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹមថ្ងៃទី១៨ ខែសីហាជនភៀសសឹកបានត្រឡប់ទៅផ្ទះ៦៦៦គ្រួសារ និងបន្តភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាព១០,៧៨៤គ្រួសារ

9 ម៉ោង មុន

យោង​តាម​របាយការណ៍ គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥ ជនភៀសសឹក​បាន​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​ចំនួន​៦៦៦​គ្រួសារ និង​មាន​ជនភៀសសឹក​បន្ត​ស្នាក់​នៅ​មណ្ឌល​សុវត្ថិភាព​សរុប​ចំនួន ១០,៧៨៤​គ្រួសារ ស្មើនឹង​ចំនួន​មនុស្ស​៣៥,៥២៧​នាក់ ដោយ​ក្នុង​នោះ មាន​ខេត្ត​ចំនួន​៤…

យោង​តាម​របាយការណ៍ គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥ ជនភៀសសឹក​បាន​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​ចំនួន​៦៦៦​គ្រួសារ និង​មាន​ជនភៀសសឹក​បន្ត​ស្នាក់​នៅ​មណ្ឌល​សុវត្ថិភាព​សរុប​ចំនួន ១០,៧៨៤​គ្រួសារ ស្មើនឹង​ចំនួន​មនុស្ស​៣៥,៥២៧​នាក់ ដោយ​ក្នុង​នោះ មាន​ខេត្ត​ចំនួន​៤ រួម​មាន ឧត្តរមានជ័យ​, បន្ទាយ​មាន​ជ័យ​, ព្រះ​វិហារ និង​សៀមរាប ។ នេះ​បើ​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា​នេះ ។

តាង​នាម សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម​ម្ពុ​ជា និង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ រាជរដ្ឋាភិបាល​បាន​បន្ត​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ជនភៀសសឹក​ទាំងអស់ និង​បាន​ត្រៀម​ស្បៀង​បម្រុង​គ្រប់គ្រាន់ ដែល​មាន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជា​សេនាធិការ និង​ជា​លេខាធិការដ្ឋាន គ​.​ជ​.​គ​.​ម​។

ក្នុង​នាម គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក ដែល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​ទាំងអស់ សូម​តាមដាន​ព័ត៌មាន​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​ទាំងឡាយ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ធានា​ពី​សុខ​សុវត្ថិភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ