ចុះពិនិត្យការលក់ពោះគោ ជុំវិញផ្សារលូប្រាំ ផ្លូវវេងស្រេង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយអគ្គនាយដ្ឋាន ការពារ អ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង បង្ក្រាប…
រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយអគ្គនាយដ្ឋាន ការពារ អ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង បង្ក្រាប…
រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយអគ្គនាយដ្ឋាន ការពារ អ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង បង្ក្រាប ការក្លែងបន្លំ ចុះពិនិត្យកន្លែងអាជីវករលក់ពោះគោ នៅផ្លូវលូប្រាំ ។
ជាក់ស្តែងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ លោក សាំង សុីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ និងចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធ បានសហការជាមួយដោយមានការសហការពីលោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រេីប្រាស់ កិច្ចការប្រគួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក ប ប ) រាជធានីភ្នំពេញ នៃអគ្គនាយដ្ឋាន ក ប ប ក្រសួងពាណិជ្ជកម្ម ដើម្បីចុះទៅពិនិត្យមើលអាជីវករ លក់ដូរពោះគោ ជុំវិញផ្សារលូប្រាំ ដែលស្ថិតនៅតាមបណ្តោយមហាវិថី វេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានប្រាប់អោយដឹងថា បន្ទាប់ពីទទួលពត៌មានពីប្រជាពលរដ្ឋ មានការដាក់ទឹកពណ៍ក្រហម ក្នុងពោះគោ អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយមន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើតេស្តបឋមស្វែងរកសារធាតុគីមីហាមឃាត់ លើទំនិញម្ហូបអាហារមួយចំនួន នៅតាម ទីតាំងបោះដុំទំនិញ ទីតាំងលក់រាយ ផ្ទះលក់ទំនិញជុំវិញផ្សារ ។
ក្នុងនោះផងដែរអគ្គនាយដ្ឋាន ក ប ប ក្រសួងពានិជ្ចកម្ម បានចុះពិនិត្យទីតាំងបោះដុំទំនិញ ទីតាំងលក់រាយ ផ្ទះលក់ទំនិញជុំវិញផ្សារ លូប្រាំចំនួន៧ទីតាំង ពុំមានសារធាតុគីមីឡើយ ហើយ ក.ប.ប បានហាមឃាត់មិនអោយប្រើទឹកលក្ខណ៍ពណ៌ក្រហមនេះបន្ដទៀតនោះឡើយ ។
លោកអភិបាលខណ្ឌបាន ណែនាំឈប់ឲ្យប្រើទឹកលក្ខណ៍ពណ៌ក្រហម កុំឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រលំ និងដើម្បីសុវត្ថិភាពចំពោះសម្រាប់បងប្អូនប្រជាពលរដ្ឋទិញយកទៅហូប ឬលក់បន្ត ៕
ចែករំលែកព័តមាននេះ