ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​ផ្ទុះ​សង្គ្រាម​ លោកគីម​ជុង​អ៊ុន ឱ្យពង្រីកសមត្ថ​​ភាព​នុយ​​ក្លេ​អ៊ែរ​​ឱ្យ​លឿន

47 វិនាទី មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន បាន​អំពាវនាវ​ឲ្យ​ពង្រីក​ដោយ​ឆាប់រហ័ស​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ប្រទេស​លោក ប្រឈម​មុខ​នឹង​ឧបាយកល​យោធា​រួម​របស់​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​ដែល​លោក​ថា​ចង់​បំផ្ទុះ​សង្គ្រាម​មួយ​។ ដកស្រង់​សម្ដី​កាលពី​ថ្ងៃ​ទី​១៩​សីហា​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA លោក​គី​ម​ជុង​អ៊ុ​ន​វាយតម្លៃ​ថា ទំនាក់ទំនង​យោធា​អា​មេ​រិ​ក​-​កូរ៉េ​ខាងត្បូង​កាន់តែ​បង្កើន ហើយ​ការ​បង្ហាញ​កម្លាំង​របស់​ពួក​គេ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​បំណង​ពួក​គេ​បំផ្ទុះ​សង្គ្រាម​មួយ​ ។…

ប្រទេស​កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន បាន​អំពាវនាវ​ឲ្យ​ពង្រីក​ដោយ​ឆាប់រហ័ស​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ប្រទេស​លោក ប្រឈម​មុខ​នឹង​ឧបាយកល​យោធា​រួម​របស់​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​ដែល​លោក​ថា​ចង់​បំផ្ទុះ​សង្គ្រាម​មួយ​។

ដកស្រង់​សម្ដី​កាលពី​ថ្ងៃ​ទី​១៩​សីហា​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA លោក​គី​ម​ជុង​អ៊ុ​ន​វាយតម្លៃ​ថា ទំនាក់ទំនង​យោធា​អា​មេ​រិ​ក​-​កូរ៉េ​ខាងត្បូង​កាន់តែ​បង្កើន ហើយ​ការ​បង្ហាញ​កម្លាំង​របស់​ពួក​គេ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​បំណង​ពួក​គេ​បំផ្ទុះ​សង្គ្រាម​មួយ​ ។ សភាពការណ៍​បច្ចុប្បន្ន​ទាមទារ​ឲ្យ​យើង ត្រូវ​មានការ​ផ្លាស់​ប្ដូរ​ដោយ​ឆាប់រហ័ស និង​ទាំងស្រុង​ទ្រឹស្ដី​និង​ការ​អនុវត្ត​ខាង​យោធា ព្រមទាំង​ត្រូវ​ព​ង្រី​គ​ដោយ​រហ័ស​នុយក្លេអ៊ែរ​ភាវូបនីយកម្ម​។

សេចក្ដីថ្លែងការណ៍​បែប​នេះ​របស់​លោក​គី​ម​ជុង​អ៊ុ​ន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៨​សីហា​ពេល​លោក​ទៅ​ពិនិត្យ​នាវា​ពិឃាត​ផលិត​ក្នុងស្រុក​ឈ្មោះ​CHOE HYON ដោយ​លោក​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​នាវា​នោះ សម្រាប់​ជានា​វា​ទំនើប​ជាមួយ​គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ​ដូច​ការ​គ្រោងទុក​ ។

ចំណែក​កូរ៉េ​ខាងត្បូង​និង​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​វិញ បាន​បើក​ធ្វើ​នា​ថ្ងៃ​ទី​១៨​សីហា​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ សំដៅ​កែ​លម្អ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ករណី​មាន​ជម្លោះ​ជាមួយ​កូរ៉េ​ខាងជើង​។ សមយុទ្ធ​នេះ​ប្រព្រឹត្ត​ទៅ​១១​ថ្ងៃ​ជាមួយ​ការ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ