ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បា.ញ់ប្រហារ​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ី​ណា ទីបំផុត​​ ជន​រង​គ្រោះ​ទទួល​បាន​យុត្តិធម៌​ហើយ​!

7 ម៉ោង មុន
  • ភ្នំពេញ

យុវជន ហុង រិ​ទ្ធី​រក្ស ដែល​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​៤​នាក់ នៅ​ក្នុង​ហេ​ុ​ត​ការណ៍​បាញ់ប្រហារ​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ី​ណា ក្នុង​ជម្លោះ​ស្នួ​រហាល​ខោអាវ​នោះ បាន​ប្រកាស​ថា ពួក​ខ្លួន​ទទួល​បាន​យុត្តិធម៌​ហើយ​។…

យុវជន ហុង រិ​ទ្ធី​រក្ស ដែល​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​៤​នាក់ នៅ​ក្នុង​ហេ​ុ​ត​ការណ៍​បាញ់ប្រហារ​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ី​ណា ក្នុង​ជម្លោះ​ស្នួ​រហាល​ខោអាវ​នោះ បាន​ប្រកាស​ថា ពួក​ខ្លួន​ទទួល​បាន​យុត្តិធម៌​ហើយ​។

យុវជន ហុង រិ​ទ្ធី​រក្ស រៀបរាប់​តាម​គណនី​ហ្វេ​ស​បុក​របស់​ខ្លួន ដែល​មានឈ្មោះ​ថា Hong Rithea Reak យ៉ាង​ដូច្នេះ​ថា «​ពេល​ព្រឹក​ថ្ងៃ​ទី ១៩ សីហា ២០២៥ តុលាការ តុលាការ​កំពូល​បាន​ប្រកាសសេចក្តី​សម្រេច យក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍ ទុកជា​បានការ​ដដែល ។ យុត្តិធម៌​នៅ​តែ​មាន​សម្រាប់​​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដូច​យើងខ្ញុំ ។

ខ្ញុំបាទ​សូម​អរគុណ​ទៅ​ដល់​សម្ដេច​ពុក ហ៊ុន សែន នឹង សម្ដេច​បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​លោក​តែងតែ​យកចិត្តទុកដាក់​នៅ​ក្នុង​រឿង​ក្តី​របស់​យើងខ្ញុំ តាំងពី​ការ​កើតរឿង​ដំបូង​រហូត​ទទួល​បាន​យុត្តិធម៌​នៅ​ពេល​នេះ ។ ខ្ញុំបាទ​ជា​ប្រជាជន​ស្លូតត្រង់​ម្នាក់​ក៏​សូម​ជូនពរ​ឱ្យ​សម្ដេច​ទាំង​ទ្វេ មាន​សុខភាព​ល្អ នឹង​បន្ត​ដឹកនាំ​ដល់​កូនចៅ​និង​ប្រទេស​កម្ពុជា​តរៀង​ទៅ ។

ហើយ​ឆ្លៀតឱកាស​ពេល​នេះ​ក៏​សូម​អរគុណ​ទៅ​ដល់ ឯកឧត្តម កើត រិ​ទ្ធ ប្រធាន​ក្រសួងយុត្តិធម៌ ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័​ក្ស​ចិត្ត​តេ​ជោ​សែន នឹង មន្ត្រី​តុលាការ​គ្រប់ គ្រប់​ស្ថាន​ប័ន ។ សូម​អោយ​លោក​ទាំង​ពីរ ជោគជ័យ​គ្រប់​ភារកិច្ច ។

ហើយ​ក៏​សូម​អរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ជួយ​ឈឺឆ្អាល​យកអាសារ​ជាមួយនឹង​រឿង​ក្តី​របស់ខ្ញុំ​តាំងពី​ថ្ងៃ​កើត​ដំបូង​រហូត​មក​ដល់​ពេល​នេះ ។ សូម​ប្រជាជន​ខ្មែរ​ទាំងអស់ សុំ​មាន​សុខភាព​ល្អ​នឹង ផ្លូវ​ចិត្តរឹង​មាំ​។

កែសម្រួលដោយ