ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះថា ៖ ប្រទេសអ្នកធំ ប្រទេសខ្ញុំតូច តែទឹកចិត្ត ឆន្ទះ ស្មារតី ការឯកភាពជាតិ ជាតិខ្ញុំធំធេងណាស់ ។ ជាតិខ្ញុំ មានសីលធម៏ គុណធម៌ គោរពសិទ្ធិ គោរពច្បាប់ មិនគម្រាម មិនកោងកាច មិនសាហាវឃោរឃៅ មិនលួចគូរផែនទីដោយខ្លួនឯង ដើម្បីបង្ករឿង មិនកំសាក គឺទទួលខុសត្រូវ ដោយហ៊ានប្រឈម តាមផ្លូវតុលាការអន្តរជាតិ ។

សូមរំលឹកថា ៖ កងកម្លាំងកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រេចបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ ដែលមានអ្នកចូលរួមសង្កេតការណ៍៣ប្រទេស គឺប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងដោយបញ្ជាក់បន្ថែមថា រាជរដ្ឋភិបាលកម្ពុជា កងកម្លាំងកងទ័ពកម្ពុជា ពលរដ្ឋកម្ពុជារួមគ្នាជាធ្លុងមួយ ក្នុងកិច្ចការពារទឹកដី សេចក្តីថ្លៃថ្នូរ និងការពារអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់បំផុត។ ការអនុវត្តបទឈប់បាញ់បានលេញរបស់ភាគីទាំងសងខាងនឹងធ្វើឱ្យបរិយាកាស មានភាពអំណោយផលឆ្ពោះមកវិញនូវសន្តិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលអ្វីមិនត្រឹមតែប្រជាជនយើងទាំងពីរចប់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ ៕
ចែករំលែកព័តមាននេះ