ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀមចាប់ផ្តើមទទួលផលកម្មបណ្តើរៗហើយ ដោយត្រូវមីយាន់ម៉ា និងហ្វីលីពីន នាំគ្នាធ្វើរឿងនេះដាក់

1 នាទី មុន

ថៃ ៖ គ្រូ​ហុងស៊ុយ​ល្បី​ៗ​ទាំង​ក្នុង និង​ក្រៅប្រទេស បាន​អះអាង​ដូច​ៗ​គ្នា​ថា នេះ​ជា​យុគ​៩ គឺជា​យុគ​ធាតុភ្លើង ជា​យុគ​ដែល​អ្វី​ៗ​មិន​ទៀងទាត់ និង​ជា​ពេលវេលា​ដែល​ត្រូវ​បោសសម្អាត​មនុស្ស​អាក្រក់​ចេញ ព្រោះ​ភ្លើង​នឹង​ដុត​បំភ្លឺ​ឱ្យ​ឃើញ​រាល់​សេចក្តី​ពិត…

ថៃ ៖ គ្រូ​ហុងស៊ុយ​ល្បី​ៗ​ទាំង​ក្នុង និង​ក្រៅប្រទេស បាន​អះអាង​ដូច​ៗ​គ្នា​ថា នេះ​ជា​យុគ​៩ គឺជា​យុគ​ធាតុភ្លើង ជា​យុគ​ដែល​អ្វី​ៗ​មិន​ទៀងទាត់ និង​ជា​ពេលវេលា​ដែល​ត្រូវ​បោសសម្អាត​មនុស្ស​អាក្រក់​ចេញ ព្រោះ​ភ្លើង​នឹង​ដុត​បំភ្លឺ​ឱ្យ​ឃើញ​រាល់​សេចក្តី​ពិត ។ និយាយ​ចឹ​ង​យុគ​៩​នេះ មនុស្ស​ធ្វើអំពើ​ល្អ​ត្រឹមត្រូវ​នឹង​ទទួល​បាន​នូវ​សេចក្តីសុខ​សាន្ត ហើយ​មនុស្ស​ដែល​ប្រព្រឹត្ត​មិនល្អ​ថែម​ទាំង​ចូល​ចិត្ត​លាប​ពណ៌​អ្នក​ដទៃ គឺ​កាន់តែ​លាប​ពណ៌ កាន់តែ​ធ្លាក់​មក​លើ​ខ្លួនឯង ។

កម្ពុជា ៖ ធាតុ​ពិត​ជាក់ស្តែង គិត​ចាប់ពី​ថ្ងៃ​ដែល​ថៃ​បើក​ការ​ឈ្លានពាន​មក​លើ​កម្ពុជា នា​ចុងខែ​ឧសភា ហើយ​ប្រកាស​បិទ​ច្រកព្រំដែន​ដោយ​ឯកតោភាគី ចាប់ពី​ថ្ងៃ​ទី​៧ មិថុនា មក​ទល់​ពេល​នេះ​បាន​ធ្វើ​ឲ្យ​ថៃ​ខ្លួនឯង រង​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ទៅ លើ​វិស័យ​សំខាន់​ៗ​ដូច​ជា វិស័យ​ទេសចរណ៍ វិស័យ​ពាណិជ្ជកម្ម និង​ជួប​វិបត្តិ​កង្វះ​កម្លាំង​ពលកម្ម ៖ វិស័យ​ពាណិជ្ជកម្ម ៖ ថៃ បាន​បាត់បង់​ការ​នាំ​ចេញ​ទំនិញ​ជា​ច្រើន​ទៅ​កាន់​កម្ពុជា ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ។ ការ​បិទ​ច្រកព្រំដែន​គោក បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ថៃ​ប្ដូរ​មក​ប្រើប្រាស់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ​វិញ ដែល​មាន​តម្លៃ​ខ្ពស់​ជាង និង​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ធ្លាក់​ចុះ ។ ការ​ប៉ះពាល់​នេះ ធ្វើ​ឲ្យ​ថៃ​អាច​នឹង​បាត់បង់​ចំណូល​ប្រចាំខែ​ជាង​១១​ពាន់​លាន​បាត (​ប្រមាណ​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​) ពី​ការ​នាំ​ចេញ ។

បន្ថែម​លើ​នេះ អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ ទំនិញ និង​សេវាកម្ម​ថៃ សឹងតែ​គ្រប់មុខ​កំពុង​ត្រូវ​បាន​ប្រជាពលរដ្ឋ កម្ពុជា​នៅ​គ្រប់​ទិស​ទី​ពហិការ​សឹងតែ​គ្រប់​គ្នា ។

ចំពោះ​វិបត្តិ​កម្លាំង​ពលកម្ម ៖ ពលករ​ខ្មែរ​ប្រមាណ​៧៨០,០០០​នាក់ បាន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ ដែល​បង្ក​បញ្ហា​ដល់​ឧស្សាហកម្ម​មួយ​ចំនួន​នៅ​ថៃ​ដែល​ពឹងផ្អែក​ខ្លាំង​លើ​កម្លាំង​ពលកម្ម​ទាំងនេះ​ដូច​ជា វិស័យ​កសិកម្ម សំណង់ និង​នេសាទ ។ និន្នាការ​នេះ​ធ្វើ​ឱ្យ​ថៃ​ឈាន​ដល់​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម ហើយ​ក្រៅ​ពពាយនាយ​រក​កម្លាំង​ពលកម្ម​ពី​ប្រទេស​ជា​ច្រើន​នោះ​ថ្មី​បំផុត​ចុង​ក្រោយ​នេះ រដ្ឋមន្ត្រី​ការងារ​ថៃ​ស្នើ​ឱ្យ​ប្រើ​អតីត​អ្នក​ជាប់​ពន្ធនាគារ​ឱ្យ​ចូល​បម្រើ​ការងារ​ទាំងនោះ ។

មី​យ៉ា​ន់​ម៉ា ៖ មិន​បញ្ឈប់​ត្រឹមនេះ​ទេ ខណៈ​ដែល​សេដ្ឋកិច្ច​ថៃ កំពុង​ជួប​ប្រទះ​បញ្ហា​ប្រឈម​ធំ​ៗ ក្រោយ​មាន​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា​នោះ ងាក​ទៅ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ដែល​ថៃ​ធ្លាប់​រកស៊ី​យ៉ាង​កាក់កប កើប​លុយរាប់​ឆ្នាំ​មក​ហើយ​នោះ ស្រាប់តែ​ពេល​នេះ​ចាប់ផ្តើម​ប្រេះឆា បង្ករ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ជាក់ស្តែង នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥ រដ្ឋាភិបាលយោធា​មី​យ៉ា​ន់​ម៉ា បាន​បញ្ជា​ឲ្យ​បិទ​ច្រកព្រំដែន Mae Sot-Myawaddy និង​ស្ពាន​មិត្តភាព​ថៃ​-​មី​យ៉ា​ន់​ម៉ា ទី​២ ដោយ​ឯកតោភាគី និង​មិន​បាន​ជូនដំណឹង​ដល់​ភាគី​ថៃ​ជា​មុន​នោះ​ទេ ។

ការ​បិទ​ច្រក​ទ្វារ​ព្រំដែន ដែល​ជា​ផ្លូវ​ដ៏​សំខាន់​សម្រាប់​ការ​នាំ​ចេញ និង​នាំ​ចូល​ទំនិញ​របស់​សៀម​បង្ក​ឱ្យ​មានការ​ក​ស្ទះ​យ៉ាង​ខ្លាំង ។ ការ​បិទ​ព្រំដែន​ជា​ឯកតោភាគី​នេះ គេ​ធ្លាប់​ដឹង​ថា ថៃ បាន​ធ្វើ​ដាក់​កម្ពុជា ហើយ​ពេល​នេះ​ថៃ ស្គាល់​រសជាតិ​នេះ​ម្តង​ហើយ នេះ​ពិតជា​យុគ​៩​ពិត​ៗ ។ រូបភាព​ដែល​ទទួល​បាន នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥ បង្ហាញ​ថា ច្រក​ទ្វារ​ព្រំដែន Mae Sot-Myawaddy 2 ដែល​ភ្ជាប់​ខេត្ត​តាក់ របស់​ថៃ និង​ទីក្រុង​Myawaddy រដ្ឋ​Karen របស់​មី​យ៉ា​ន់​ម៉ា គេ​ឃើញ​ថា រថយន្ត​ដឹក​ទំនិញ​របស់​ថៃ​រាប់រយ​ពាន់​គ្រឿង​ស្ទះ​កកកុញ​ពេញ​ព្រំដែន​ទៅ​មុខ​មិន​រួច ថយក្រោយ​ក៏​មិន​បាន ។

ហ្វី​លី​ពី​ន ៖ នៅ​មិន​ទាន់​អស់​ទេ ក្រៅពី​មី​យ៉ា​ន់​ម៉ា ប្រទេស​ហ្វី​លី​ពី​ន ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទទួល​ទិញ​អង្ករ​នាំមុខ​ពី​ប្រទេស​ថៃ​ដ៏​សំខាន់​នោះ​បាន​ប្រកាស​ពី​ផ្អាក​ការ​នាំ​ចូល​អង្ករ​ពី​ប្រទេស​ថៃ និង​ប្រទេស​ដទៃ​រយៈពេល​៦០​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែកញ្ញា ដល់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៥ ។

យោង​តាម​ការ​ប្រភព​ពី​សារព័ត៌មាន​ថៃ និង​ហ្វី​លី​ពី​ន ដែល​ចុះ​ផ្សាយ នៅ​ថ្ងៃ​ទី​១៨ ខែសីហា ដោយ​អះអាង​ថា នេះ​ជា​បញ្ជា​របស់​លោក Ferdinand Marcos Jr ប្រធានាធិបតី​ហ្វី​លី​ពី​ន ក្រោយ​កោះ​ប្រជុំ​គណរដ្ឋមន្ត្រី ក្នុង​គោលដៅ​បន្ធូរបន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ចុះ​នូវ​តម្លៃ​ស្រូវ​ក្នុងស្រុក​នា​រដូវ​ប្រមូល​ផល​របស់​កសិករ​ហ្វី​លី​ពី​ន ។

លោកស្រី Arada Fuangtong ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​ទទួលស្គាល់​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​ខ្លួន​ដូច​ទៅ​នឹង​ប្រទេស​នាំ​ចូល​អង្ករ​ផ្សេង​ទៀត​ដែរ ។

ប្រាកដ​ណាស់​ថា ជា​ពិតជា​ប៉ះពាល់ ហើយ​ធ្ងន់ធ្ងរ​ថែម​ទៀត ព្រោះថា ពេញ​មួយ​ឆ្នាំ​២០២៤ ថៃ បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន​ដល់​ទៅ​៣៣៣​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​៥៨% បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ។ ជា​ពិសេស ការ​ផ្អាក​របស់​ហ្វី​លី​ពី​ន​រយៈពេល ២​ខែ​ពេញ​នឹង​នាំ​ឱ្យ​ការ​ការ​នាំ​ចេញ​អង្គរ​របស់​ថៃ​ចូល​ទៅ​ហ្វី​លី​ពី​ន​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០២៥ នឹង​ដាំ​ក្បាល​ចុះ បើ​ធៀប​នឹង​ឆមាស​ទី​១ ខណៈ​ពី​ខែមករា ដល់​ខែមិថុនា ថៃ​បាន​នាំ​ចេញ​អង្ករ​ទៅ​ហ្វី​លី​ពី​ន ប្រហែល​១៤១,០០០​តោន​ឯណោះ ដូច្នោះ​មាន​ន័យ​ថា បិទ​២​ខែ​នេះ​ថៃ​នឹង​សល់​អង្ករ​ដល់​ទៅ​៤៧,០០០​តោន​គ្មាន​ទីផ្សារ ។

ភាព​តានតឹង​នៅ​តាម​ព្រំដែន​ជាមួយ​កម្ពុជា មី​យ៉ា​ន់​ម៉ា ឡាវ ម៉ា​ឡេ​ស៊ី ដែល​នាំ​ឱ្យ​បរិមាណ​នាំ​ចេញ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ដូចដែល​បាន​រៀបរាប់​ខាងលើ រួម​ទាំង​វិបត្តិ​ចាក់ស្រេះ ដែល​ប្រទេស​ថៃ​កំពុង​ជួប​ប្រទះ​ដូច​ជា វិបត្តិ​នយោបាយ ពន្ធគយ​អា​មេ​រិ​ក ទេសចរណ៍ បំណុល រោងចក្រ​បិ​ទ្វារ វិស័យ​សំណង់​ជាប់​គាំង​ជាដើម​នោះ ត្រូវ​បាន​ក្រុម​អ្នកវិភាគ និង​សេដ្ឋវិទូ​ថៃ ព្យាករណ៍​ស្រ​ដៀង​ៗ​គ្នា​ថា ប្រទេស​មួយ​នេះ​កំពុង​ឈរ​ជាប់​នឹង​មាត់​រណ្តៅ ហើយ​អាច​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច នៅ​ក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២៥​នេះ ៕

កែសម្រួលដោយ