ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាត៌ឥណ្ឌូណេស៊ី២ក្រុមផ្ទុះជ.ម្លោះ.ច្បាំងគ្នាផ្អើលប៉ោយប៉ែត

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​បរទេស​២​ក្រុម​ដែល​មាន​គ្នា​ប្រមាណ​ពី​៤០​ទៅ​៥០​នាក់ មាន​ដំបង ខ្លះ​កាំបិត ខ្លះ​ដុំ​ថ្ម បាន​ផ្ទុះ​ការ​ប្រ​ទុ​ស្ត​រាយ​គ្នា​យ៉ាង​ក្រពុលមុខ នៅ​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែសីហា…

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​បរទេស​២​ក្រុម​ដែល​មាន​គ្នា​ប្រមាណ​ពី​៤០​ទៅ​៥០​នាក់ មាន​ដំបង ខ្លះ​កាំបិត ខ្លះ​ដុំ​ថ្ម បាន​ផ្ទុះ​ការ​ប្រ​ទុ​ស្ត​រាយ​គ្នា​យ៉ាង​ក្រពុលមុខ នៅ​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្សារ​ហ្គោ​ល ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

នៅ​ខណៈ​ដែល​ជនជាតិ​បរទេស​ទាំង​២​ក្រុម​ដេញ​កាប់​ចាក់​គ្នា​ដោយ​ហិង្សា គេ​ស្គាល់​ខ្លះ​ជា​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី ដែល​មានកាំបិត ដំបង ដុំ​ថ្ម បាន​ដេញ​វ៉ៃ​គ្នា​ទៅ​មក ខ្លះ​ទៀត​បាន​គប់​ពីលើ​អគារ​ចុះ​មក​ក្រោម បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស និង​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​បែក​កញ្ចក់ និង​ម៉ូតូ ។

ការ​ផ្ទុះ​ឆាកប្រយុទ្ធ​គ្នា រវាង​ក្រុម​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​២​ក្រុម​នោះ គេ​ឃើញ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​បង្ក​បាន​មួយ​ចំនួន និង​មួយ​ចំនួន​ទៀត​រត់​ចែក​ជើង​គ្នា​ចូល​បន្ទប់ ហើយ​រថយន្ត​សង្គ្រោះ​មក​ដល់ អ្នក​ដែល​មាន​របួស​ក៏​ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ ។

ការ​ប្រយុទ្ធ​គ្នា​រវាង​ជនជាតិ​ឥណ្ឌូ​ណែ​ស៊ី​២​ក្រុម មាន​ប្រមាណ​ជិត​៥០​នាក់​នេះ មិន​ទាន់​បានដឹង​ពី​មូលហេតុ​នៅឡើយ​ទេ តែ​ដឹង​ថា ជន​បង្ក​ទាំង​២​ក្រុម​ជា​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​នេះ ដែល​ធ្វើការ​ក្រុង​ប៉ោយ​ប៉ែ​ត តែង​បង្ក​អសន្តិសុខ​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ដោយ​មាន​អ្នក​របួស តែ​មិនដឹង​មាន​ប៉ុន្មាន​នាក់ និង​មួយ​ចំនួន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​តែ​មិនដឹង​មាន​ប៉ុន្មាន​នាក់​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ