ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តមណ្ឌលគិរីទទួលបានសេចក្តីទទួលស្គាល់ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាល​ (ODF) ជា​ផ្លូវការ

1 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ឆាយ ឬ​ទ្ឋិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​កោត​ស​រសើរ​ចំពោះ​រដ្ឋបាល​ខេត្តមណ្ឌលគិរី​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ចូលរួមដឹកនាំ​ជំរុញ​ឱ្យ​ខេត្ត​ទទួល​​បាន​ជោគ​ជ័យ ជា​ខេត្ត ODF ពេល​នេះ…

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ឆាយ ឬ​ទ្ឋិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​កោត​ស​រសើរ​ចំពោះ​រដ្ឋបាល​ខេត្តមណ្ឌលគិរី​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ចូលរួមដឹកនាំ​ជំរុញ​ឱ្យ​ខេត្ត​ទទួល​​បាន​ជោគ​ជ័យ ជា​ខេត្ត ODF ពេល​នេះ ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា រដ្ឋបាល​ខេត្ត និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​នៅ​បន្ត​ការ​ចូលរួម​យ៉ាង​សកម្ម និង​ជំរុញ​ការងារ​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជនបទ ជា​ពិសេស​គឺ ការ​រិះរក​យន្តការ​រក្សា​ឱ្យ​បាន​នូវ​និរន្តរភាព ជា​ខេត្ត​បញ្ចប់​ការ​បន្ទោ​របង់​ពាស​វាល​ពាស​កាល
(ODF)​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា បច្ចុប្បន្ន​ ក្រសួង​បាន​នឹង​កំពុង​បន្ត​អនុវត្ត​ផែនការ​សកម្ម​ភាព​ជាតិ​ស្តី​ពី​ការ​ផ្គត់ផ្គង់​ទឹក ការ​សម្អាត និង​អនាម័យ​ជនបទ ហើយ​គិត​មក​ដល់​បច្ចុប្បន្ន អត្រា​គ្របដណ្តប់​ទឹក​ស្អាត និង​អនាម័យ​ទូ​ទាំង​ប្រទេស​សម្រេច​បាន ៩១,៩៨% ក្នុង​នោះ​ការ ផ្គត់ផ្គង់​ទឹក​ស្អាត​កម្រិត​មូលដ្ឋាន​សម្រេច​បាន ៨៩.២១% និង​ការ​ផ្តល់​សេវា​អនាម័យ ជនបទ​កម្រិត​មូលដ្ឋាន​សម្រេច​បាន ៩៤.៧៦% ហើយ​យើង​បាន​ប្ដេជ្ញា​ចិត្ត​ថា នៅ ត្រឹម​ឆ្នាំ​២០៣០ ត្រូវ​តែ​សម្រេច​អា​ត្រា​គ្របដណ្ដប់​ទឹក​ស្អាត និង​អនាម័យ​នៅ​ទូ​ទាំង​ប្រទេស​ឱ្យ​បាន​១០០% ។

ថ្ងៃនេះ​យើង​ពិតជា​មាន​មោទនភាព ដែល​ខេត្តមណ្ឌលគិរី សម្រេច​បានជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល (ODF)​។ ការ​សម្រេច​បាន​នេះ​ គឺ​មាន​ន័យ​ថា​នៅ​ខេត្តមណ្ឌលគិរី គ្រប់​ខ្នង​ផ្ទះ​ទាំងអស់​មាន​បង្គន់​អនាម័យ​ផ្ទាល់ខ្លួន និង​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​រួម​គ្នា ហើយ​លទ្ធផល​ដែល​ទទួល​បាន​នា​ពេល​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ចូលរួម និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ខេត្ត​ទាំងមូល អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ក៏​ដូច​ជា​មន្ទីរ​ពាក់ព័ន្ធ តួ​អភិវឌ្ឍន៍​នានា និង​អង្គការ​មិនមែន​រដ្ឋាភិបាល វិស័យ ឯកជន ជា​ពិសេស​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ពី​បងប្អូន​ប្រជាពលរដ្ឋ​។

ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​ផែនការ នៃ​អត្រា​គ្របដណ្ដប់ ១០០% នៅ​ទូ​ទាំង​ប្រទេស​នា​ឆ្នាំ​២០៣០ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ចូលរួម​យ៉ាង​សកម្ម និង​សហការ​រួម​គ្នា ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​លើកកម្ពស់ អនាម័យ​ជនបទ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ដោយ​បន្ត​យកចិត្តទុកដាក់​គាំទ្រ ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ដាច់​ស្រយាល គ្រួសារ​ក្រីក្រ ជន​មាន​ពិការ​ភាព និង ជន​ងាយ​រង​គ្រោះ​នានា​បាន​ទទួល សេវា​ទឹក​ស្អាត ការ​សម្អាត និង​អនាម័យ​ជនបទ​គ្រប់​ៗ​គ្នា ។

លោក លន់ សុភាព អភិបាលខេត្ត​មណ្ឌលគិរី​ស្តីទី មាន​ប្រសាសន៍​ថា ការងារ​ផ្គត់ផ្គង់​ទឹក​ស្អាត និង អនាម័យ​ជនបទ​ក្នុង​ខេត្ត មានការ​រីក​ចម្រើន​ឡើងជា​បន្តបន្ទាប់ បង្ក​លក្ខណ​:​ឱ្យ​សម្រេច​បាន​ជោគជ័យ តាម​គោលដៅ​នៃ​ផែនការ អាស្រ័យ​ដោយ​ស្ថានភាព​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ មានកា​រវិ​វត្ត​រីក​ចម្រើន មានការ​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​ជា​វិជ្ជមាន និង​ទម្លាប់​ល្អ ក្នុង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ទាំង​នៅ​ទីប្រជុំជន និង​នៅ​ទី​ជនបទ ។

លោក​អភិបាលរង​ខេត្ត​បន្ត​ថា ផ្អែក​លើ​ទិន្នន័យ បច្ចុប្បន្នភាព​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី បាន​បង្ហាញ ថា ខ្នង​ផ្ទះ​ប្រើប្រាស់​បង្គន់​អនាម័យ​ចំនួន ២១ ៥១២ ខ្នង​ផ្ទះ​ស្មើ ១០០% ។ ក្នុង​នោះ​ខ្នង​ផ្ទះ​មាន​បង្គន់​ផ្ទាល់ខ្លួន មាន​ចំនួន ១៩ ២៥១​ខ្នង ផ្ទះ ស្មើនឹង ៨៩,៥% និង​ខ្នង​ផ្ទះ​ប្រើប្រាស់​បង្គន់​រួម​មាន​ចំនួន ២ ២៦១​ខ្នង​ផ្ទះ ស្មើនឹង ១០,៥% ។

លោក​បញ្ជាក់​ថា ភាព​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នេះ គឺ​បាន​មក​ពី មានការ​យកចិត្តទុកដាក់ និង​គាំទ្រ​ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ ជា​ពិសេស​ការ​ចង្អុលបង្ហាញ​ណែនាំ​ពី ឯកឧត្ដម ឆាយ ឬ​ទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជន បាន​ដឹកនាំ​ធ្វើ​ឱ្យ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដូច​ជា ការងារ​កសាង ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ផ្លូវ​ជនបទ ផ្ដល់​ជូន​ការងារ​មុខរបរ​អាជីវកម្ម ជា​ពិសេស​ការងារ​ផ្គត់ផ្គង់​ទឹក​ស្អាត ជនបទ អប់រំ​អនាម័យ ក្នុង​ការ​លើកកម្ពស់​សុខភាព ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ទស្សនវិស័យ របស់​រាជរដ្ឋាភិបាល ត្រឹម​ឆ្នាំ​២០៣០ ប្រជាពលរដ្ឋ​គ្រប់​រូប​ទទួល​បាន​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត ១០០% និង រស់នៅ​ក្នុង​បរិស្ថាន​ប្រកបដោយ​និរន្តរភាព ។

សូម​បញ្ជាក់​ថា ពិធី​អបអរសាទរ​ខេត្តមណ្ឌលគិរី ទទួល​បាន​ជ័យ​លា​ភី ជា​ខេត្ត​បាន បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល នៅ​បរិវេណ​សួនច្បារ​ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥ ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជិត​៥០០​នាក់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ