មីកញ្ចប់បានក្លាយជាអាហារដ៏ពេញនិយម និងងាយស្រួលរកបំផុត ជាពិសេសនៅពេលដែលយើងគ្មានពេលចម្អិនអាហារ។ ប៉ុន្តែទោះបីជាវាមានរសជាតិឆ្ងាញ់ និងងាយស្រួលញ៉ាំក៏ដោយ មីមិនមែនជាជម្រើសល្អសម្រាប់សុខភាពនោះទេ។ ជាពិសេសសម្រាប់អ្នកជំងឺមួយចំនួន ការញ៉ាំមីអាចធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។
ខាងក្រោមនេះជាអ្នកជំងឺ ៥ ក្រុមដែលគួរចៀសវាងការញ៉ាំមី៖
១. អ្នកជំងឺលើសឈាម និងជំងឺបេះដូង
មីមានផ្ទុកជាតិសូដ្យូម (អំបិល) ខ្ពស់ ដែលអាចធ្វើឲ្យសម្ពាធឈាមកើនឡើង និងបង្កើនហានិភ័យនៃជំងឺបេះដូង។ សម្រាប់អ្នកជំងឺលើសឈាម ការញ៉ាំមីអាចធ្វើឲ្យស្ថានភាពកាន់តែគ្រោះថ្នាក់។
២. អ្នកជំងឺតម្រងនោម
តម្រងនោមមានតួនាទីច្រោះជាតិពុល និងជាតិសូដ្យូមចេញពីរាងកាយ។ នៅពេលដែលអ្នកជំងឺតម្រងនោមញ៉ាំមីដែលមានជាតិសូដ្យូមខ្ពស់ វានឹងដាក់បន្ទុកលើតម្រងនោមកាន់តែខ្លាំង ហើយអាចធ្វើឲ្យមុខងាររបស់វាចុះខ្សោយ។
៣. អ្នកជំងឺក្រពះពោះវៀន
មីកញ្ចប់ពិបាករំលាយ ដែលអាចធ្វើឲ្យក្រពះ និងពោះវៀនត្រូវធ្វើការធ្ងន់។ សម្រាប់អ្នកដែលមានបញ្ហាទល់លាមក ក្រហាយក្រពះ ឬដំបៅក្រពះ ការញ៉ាំមីអាចបង្កឱ្យមានការឈឺចាប់ និងធ្វើឲ្យស្ថានភាពរលាកកាន់តែធ្ងន់ធ្ងរ។
៤. អ្នកជំងឺលើសទម្ងន់ និងទឹកនោមផ្អែម
មីមានកាឡូរីខ្ពស់ និងជាតិខ្លាញ់មិនល្អ។ ការញ៉ាំមីញឹកញាប់អាចបណ្តាលឲ្យឡើងទម្ងន់ និងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ សារធាតុម្សៅក្នុងមីក៏អាចបំប្លែងទៅជាជាតិស្ករបានយ៉ាងលឿនផងដែរ។
៥. អ្នកដែលចាញ់ជាតិ Gluten
មីកញ្ចប់ភាគច្រើនធ្វើពីម្សៅស្រូវសាលី ដែលមានផ្ទុកជាតិ Gluten។ សម្រាប់អ្នកដែលមានប្រតិកម្ម ឬមិនអត់ធ្មត់នឹងជាតិ Gluten ការញ៉ាំមីអាចបណ្តាលឱ្យមានអាការៈហើមពោះ, រាក និងឈឺពោះ។
ការជ្រើសរើសអាហារដែលមានសុខភាពល្អ គឺជាគន្លឹះដ៏សំខាន់សម្រាប់អ្នកជំងឺទាំងអស់។ ទោះបីជាមីមានភាពងាយស្រួលក៏ដោយ សូមគិតគូរពីផលប៉ះពាល់ចំពោះសុខភាពរបស់អ្នកមុននឹងសម្រេចចិត្តញ៉ាំវា៕
ចែករំលែកព័តមាននេះ