ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រគល់​ម៉ូតូ​១​គ្រឿង​ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជូនគ្រួសារវីរៈកងទ័ព​ជួរ​មុខ​ប្រចាំ​ទិស​ខេត្តព្រះវិហារ

2 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​សហការី នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥…

ខេត្តកំពង់ចាម​ ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​សហការី នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥ បាន​ចូលរួម​អមដំណើរ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​កងមាស អញ្ជើញ​ចុះ​សួរសុខទុក្ខ នាំ​យក​អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ អ្នកស្រី អេ​ន ស៊ី​ណា​  អាយុ ៣៨​ឆ្នាំ ជា​ភរិយា​វីរ​យុទ្ធ​ជន​ជួរ​មុខ រស់នៅ​ភូមិ​រាយ​ប៉ាយ​កណ្តាល ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស មានកូន​ក្នុង​បន្ទុក​ចំនួន​២​នាក់ មានគ្រួសារ​ជា​យុទ្ធ​ជន​ឈ្មោះ ផុ​ន សុធា ជា​កងទ័ព កំពុង​ឈរជើង​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្តព្រះវិហារ​។

សូម​បញ្ជាក់​ថា អំណោយ​ដែល​ត្រូវ​បាន​ផ្តល់​ជូន រួម​មាន​: ម៉ូតូ ១​គ្រឿង សម្ភារៈ​បរិក្ខារ គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយ​ចំនួន​។ ទន្ទឹម​នោះ គម្រោង​ផ្ទះ​ថ្មី ១​ខ្នង និង​បង្គន់​អនាម័យ ១​បន្ទប់ ក៏​ត្រូវ​បាន​ចាប់​ចាក់​គ្រឹះ​ព្រម​គ្នា​ផង​ដែរ ដែល​តាម​មេជាង​បាន​បញ្ជាក់​ថា សំណង់​នេះ​នឹង​សាងសង់​រួចរាល់​នៅ​ដើមខែ​ក្រោយ អាច​ឱ្យ​ប្រពន្ធ​និង​កូន​ៗ​រួម​ទាំង​ម្ដាយ​ថ្នាក់​នៅ​សមរម្យ ហើយ​ក៏​សូមកុំ​ឱ្យ​ប្ដី​ខ្វល់ខ្វាយ​ប្រពន្ធ​និង​កូន​ៗ​ព្រោះ​នៅ​សមរភូមិ​ក្រោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​។

ចំណែក​លោក​ភោគ សា​វុ​ធ​អភិបាលស្រុក​កងមាស​វិញ​បញ្ជាក់​ថា ស្ត្រី​ជា​ប្រពន្ធ​វី​រៈ​​យុទ្ធ​ជន​ជួរ​មុខ​រូប​នេះ​សព្វថ្ងៃ​កំពុង​តែ​រស់នៅ​ជាមួយនឹង​ម្ដាយ​នៅ​ក្នុង​ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ដែល​មាន​ជីវភាព​ជួប​ការ​លំបាក​។​ជាមួយ​នោះ​អាជ្ញាធរ​ស្រុក​ក៏​បាន​ធ្វើ​បាន​ក្រីក្រ​១ ជូន​ដល់​ប្រពន្ធ​ដោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​រាល់​ខែ​ពី​រាជរដ្ឋាភិបាល​។

ចំពោះ​ម៉ូតូ​និង​ផ្ទះ​មួយ​ខ្នង​នេះ​គឺ​មានការ​ស្នើ​សុំ​ពី​វី​រៈ​យុទ្ធ​ជន​ជួរ​មុខ ដែល​កំពុង​ប្រចាំការ​នៅ​ខេត្តព្រះវិហារ​ហើយ​ត្រូវ​បាន​ឯកឧត្តម​អ​បាស​ខេត្ត​រួម​ទាំង​ឧបនាយករដ្ឋមន្ត្រី​យកចិត្តទុកដាក់​និង​បាន​បំពេញ​តាម​សំណូមពរ ធ្វើ​យ៉ាងណា​ឱ្យ​គ្រួសារ​មួយ​នេះ​មានផ្ទះ​ស្នាក់​នៅ​សមរម្យ​ដូច​ជា​ឯង​នៅ​ក្នុងភូមិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ