រាជធានីភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស លោក គីតាមឹរ៉ា តូស៊ីហ៊ីរូ ស្តីពី កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC ដោយប្រទេសកម្ពុជា និងថៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ នេះបើយោងតាមស្ថានទូតជប៉ុននៅកម្ពុជា ។
១. រដ្ឋាភិបាលជប៉ុន សូមចូលរួមសាទរដែលប្រទេសកម្ពុជា និងថៃ បានបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកញ្ញា ជាមួយនឹងវឌ្ឍនភាព នៃកិច្ចពិភាក្សាទាក់ទងនឹង ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ការដោះមីន និងការបើកឡើងវិញ នូវដឹកជញ្ជូនតាមច្រកព្រំដែន ដែលនេះបង្ហាញពីលទ្ធផលដ៏សំខាន់ ដើម្បីជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ ។
២. រដ្ឋាភិបាលជប៉ុន ក៏សូមសម្តែងការវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនេះ រួមទាំងប្រទេសម៉ាឡេស៊ី ដែលបានសម្របសម្រួលយ៉ាងសកម្ម ក្នុងការជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងនាមជាប្រធានអាស៊ាន ។
៣. រដ្ឋាភិបាលជប៉ុន សង្ឈឹមថា ប្រទេសកម្ពុជា និងថៃ នឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការសន្ទនា ដោយជប៉ុនបានចាត់ទុកថា កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។ ជប៉ុន នឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ ៕

ចែករំលែកព័តមាននេះ