ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេះដូងម្តាយឪពុកចំពោះកូនៗ និងកុមារភៀស សឹក

10 ម៉ោង មុន

ម្តាយ​-​ឪពុក គ្រប់​រូប​សុទ្ធតែ​ប្រាថ្នា​ឃើញ​កូន​ៗ​មាន​អនាគត​រុងរឿង ។ ប៉ុន្តែ​សម្រាប់​ម្តាយ​កុមារ​ភៀស​សឹក ក្តី​សង្ឃឹម​នេះ ក្លាយជា​ការ​ព្រួយបារម្ភ​ជា​និច្ច រស់នៅ​ក្នុង​ភាព​អស់សង្ឃឹម ដោយសារ​អនាគត​កូន​ៗ​កំពុង​រងគ្រោះថ្នាក់​ពី​សង្គ្រាម​ឈ្លានពាន​មក​លើ​កម្ពុជា ។ នេះ​បើ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​នា​ថ្ងៃ​ទី​១៩…

ម្តាយ​-​ឪពុក គ្រប់​រូប​សុទ្ធតែ​ប្រាថ្នា​ឃើញ​កូន​ៗ​មាន​អនាគត​រុងរឿង ។ ប៉ុន្តែ​សម្រាប់​ម្តាយ​កុមារ​ភៀស​សឹក ក្តី​សង្ឃឹម​នេះ ក្លាយជា​ការ​ព្រួយបារម្ភ​ជា​និច្ច រស់នៅ​ក្នុង​ភាព​អស់សង្ឃឹម ដោយសារ​អនាគត​កូន​ៗ​កំពុង​រងគ្រោះថ្នាក់​ពី​សង្គ្រាម​ឈ្លានពាន​មក​លើ​កម្ពុជា ។ នេះ​បើ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​នា​ថ្ងៃ​ទី​១៩ ខែសីហា​នេះ ។

ភាព​មិន​ប្រាកដប្រជា​លើ​បទ​ឈប់​បាញ់​របស់​ភាគី​ថៃ បាន​បង្ក​ឱ្យ​កុមារ​ជា​ច្រើន​រត់​ចោលផ្ទះ​សម្បែង​រត់គេច​ខ្លួន ដោយ​ស្ថិត​ក្នុង​ភាព​ភ័យ​ស្លន់ស្លោ ។ ក្មេង​ៗ​ជា​ច្រើន​ត្រូវ​ឈប់​រៀន មិន​អាច​អង្គុយ​ក្នុង​ថ្នាក់​ដូច​ក្មេង​ដទៃ​ទៀត ។

ម្តាយ​ដែល​ធ្លាប់​ប្រាថ្នា​ឃើញ​កូន​ស្លៀក​ឯកសណ្ឋាន​សិស្ស កាន់​សៀវភៅ​កៀក​ដៃ ឥឡូវនេះ​ត្រូវ​រស់នៅ​ក្នុង​សំឡេង​កាំភ្លើង និង​ផ្ទុះ​គ្រាប់បែក ។ សំឡេង​សើច​រីករាយ​របស់​ក្មេង​ៗ ត្រូវ​បាន​ជំនួស​ដោយ​សម្លេង​ភ័យ​ខ្លាច និង​ទឹកភ្នែក ។

ក្តី​ប្រាថ្នា​របស់​ម្តាយ​ទាំងនេះ​មិន​មាន​អ្វី​លើស​ពី​សន្តិភាព ដើម្បី​ឱ្យ​កូន​ៗ​អាច​ចូល​រៀន លេង និង​រីក​លូតលាស់​ដូច​ក្មេង​ធម្មតា ។ ប៉ុន្តែ​សង្គ្រាម​បាន​បំផ្លាញ​ក្តី​ស្រមៃ​សាមញ្ញ​បំផុត​នោះ​ទុក​ឲ្យ​បេះដូង​ម្តាយ​ពោរពេញ​ដោយ​ក្តី​ឈឺចាប់ និង​ការ​ព្រួយបារម្ភ ។

កម្ពុជា​អនុវត្តន៍​បាន​១០០% កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ រវាង កម្ពុជា​-​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ